កីឡាជាតិ
ជាតិ
ប៉េតង់​៖ សុខ ចាន់​មាន ប៉ះ​ម៉ាឡេស៊ី អ៊ុន ស្រី​យ៉ា ប៉ះ​វៀតណាម នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
22, Aug 2017 , 7:30 am        
រូបភាព
កីឡាករ សុខ ចាន់មាន និងកីឡាការិនី អ៊ុន ស្រីយ៉ា នាការប្រកួតជម្រុះ។ រូបថត NOCC និង BTV
កីឡាករ សុខ ចាន់មាន និងកីឡាការិនី អ៊ុន ស្រីយ៉ា នាការប្រកួតជម្រុះ។ រូបថត NOCC និង BTV
កីឡាករ សុខ ចាន់​មាន និង​កីឡាការិនី អ៊ុន ស្រី​យ៉ា នឹង​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រៀងៗ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ លើ​វិញ្ញាសា​ប៉េតង់​ឯកត្តជន ដោយ សុខ​មាន ត្រូវ​តទល់​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី រីឯ ស្រី​យ៉ា ប៉ះ​កីឡាការិនី​វៀតណាម​។ ការប្រកួត​ប្រព្រឹត្តទៅ​វេលា​ម៉ោង​៩​ព្រឹក [​ម៉ោង​នៅ​កម្ពុជា​] នៅ​សង្វៀន Petanque Arena ក្រុង​គួ​ឡា​ឡាំ​ពួរ​។

 
 
​នា​ការប្រកួត​វគ្គ​ជម្រុះ កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែសីហា សុខ ចាន់​មាន បានទទួល​ចំណាត់ថ្នាក់​លេខ​១​នៅក្នុង​ពូ​ល​របស់ខ្លួន ក្រោយ​យកឈ្នះ​កីឡាករ​សិង្ហ​បុរី Cheng Zhi Ming ១៣-៤ ឈ្នះ កីឡាករ​ថៃ Kiatkong Tanong ១៣-៤ និង​ឈ្នះ​កីឡាករ​ហ្វីលីពីន Aristides Samia ១៣-០ ។​
 
​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សុខ ចាន់​មាន ត្រូវ​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី Muhamad Hafizuddin Bin Mat Daud​។ កីឡាករ​ម្ចាស់ផ្ទះ​បាន​យកឈ្នះ​មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន តែ​ចាញ់​វៀតណាម​។​
 
​សម្រាប់​ការប្រកួត​ជម្រុះ​វិញ្ញាសា​ឯកត្តជន​នារី​វិញ អ៊ុន ស្រី​យ៉ា បាន​យកឈ្នះ​កីឡាការិនី​ឡាវ Xayaseng Khamlek ១៣-៩ ឈ្នះ​កីឡាការិនី​មី​យ៉ាន់​ម៉ា Kyaw Yin ១៣-៩ និង​កីឡាការិនី​ម៉ាឡេស៊ី Suhartatisera Binti Zamri ១៣-៩ ដូចគ្នា​។​
 
​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អ៊ុន ស្រី​យ៉ា ត្រូវ​តទល់​ជាមួយ​កីឡាការិនី​វៀតណាម Nguyen Thi Thi​។ នៅ​វគ្គ​ជម្រុះ​កីឡាការិនី​វៀតណាម បាន​យកឈ្នះ​កីឡាការិនី​ឡាវ ម៉ាឡេស៊ី តែ​ចាញ់​កីឡាការិនី​ថៃ​៕
 
 

Tag:
 SEA Games 2017
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com