ពីនេះ ពីនោះ
រវាងពាក្យ «ឥឡូវ» និង «ឥលូវ» ត្រឹមត្រូវទាំងពីរ, ប៉ុន្តែ ច្រើនប្រើតាមពាក្យសម័យបច្ចុប្បន្នជាង
× មនុស្សមួយចំនួននៅតែប្រកែកគ្នាចំពោះពាក្យ «ឥឡូវ» , «ឥលូវ» នេះ។ អ្នកខ្លះនិយាយថាពាក្យនេះត្រូវសរសេរជាជើងតម្រួត «ឥឡូវ» និងអ្នកខ្លះទៀត បានអះអាងថាពាក្យនេះត្រូវតែសរសេរជាពាក្យរាយ «ឥលូវ» ។
តាមពិតនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងពីរនេះអាចសរសេរបានដូចគ្នា គឺសរសេរជា «ឥឡូវ» ឬ «ឥលូវ» ក៏បានដែរ។ ពាក្យនេះជានិបាតសព្ទ គឺប្រាប់សេចក្តីជាបច្ចុប្បន្នកាលថា កាលនេះ, វេលានេះ។ ឧទាហរណ៍៖ ទៅឥឡូវ, ទៅក្នុងវេលានេះ។ ល។ បុរាណសរសេរជា ឥលូវ ប៉ុន្តែលើកលែងប្រើយូរហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com