អត្ថបទពាណិជ្ជកម្ម
Smart Axiata សម្ពោធ​បច្ចេកវិទ្យា 4.5G មុខ​គេ​បង្អស់​នៅ​កម្ពុជា​
22, Aug 2017 , 9:20 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖   ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ Smart Axiata បានប្រកាសថា ខ្លួន​បានដាក់​ដំណើរការ​បច្ចេកវិទ្យា 4.5G ជា​ផ្លូវការ​នៅ​កម្ពុជា ក្រោម​វត្តមាន​របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​។​

​នៅក្នុង​ព្រឹត្តិការណ៍ “4.5G Evolution: Road to 5G” នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ក្រុមហ៊ុន Smart និង Huawei បានរួម​គ្នា បង្ហាញ​អំពី​របៀប​ដែល​បច្ចេកវិទ្យា 4.5G រឺ LTE Advance Pro នេះ​អាច​បង្កើន​ប្រសិទ្ធភាព​បណ្តាញទូរស័ព្ទ ដែល​នឹង​ផ្តល់ជូន​អតិថិជន Smart នូវ​អ៊ិន​ធឺ​ណិ​ត​ល្បឿន​លឿន​ជាង​មុខ រួមផ្សំ​ជាមួយ​បទពិសោធន៍ និង​ការកម្សាន្ត​ផ្សេងទៀត​ដែល​ផ្តល់ជូន​ដោយ Smart នៅលើ​សេវា 4G+ និង 4.5G នៅពេលនេះ​។​

​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន Smart បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ជម្រុញ​ការអភិវឌ្ឍន៍ និង​ភាព​រីកចម្រើន​ផ្នែក​ទូរគមនាគមន៍ និង​អ៊ិន​ធឺ​ណិ​ត​ចល័ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅក្នុង​ឆ្នាំ ២០១៤ Smart បាន​ក្លាយទៅជា​ប្រតិបត្តិ​ករ​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​ផ្តល់ជូន​សេវា 4G LTE ។ ក្នុង​ឆ្នាំ ២០១៦ ក្រុមហ៊ុន Smart បានចាប់ផ្តើម​ដំណើរការ 4G + ហើយ​បាន​ពង្រីក​សេវា 4G របស់ខ្លួន​នៅ​គ្រប់​២៥ រាជធានី​ខេត្ត​។ ក្នុង​ឆ្នាំ​២០១៧ Smart បានដាក់​ដំណើរការ 4G + ជាមួយ HD Voice ឬ VoLTE ដើម្បី​បង្កើន​បទពិសោធន៍​សំលេង​លឺ​ច្បាស់​ជាង​មុន និង បន្ត​ភាព​ឈានមុខ​របស់ខ្លួន​ក្នុង​ការផ្តល់សេវា​អ៊ិន​ធឺ​ណិ​ត​ល្បឿន​លឿន​នៅ​កម្ពុជា​។​




 
​ជាទូទៅ បណ្តាញ 4.5G លឿន​ជាង 4G ធម្មតា​រហូតដល់ ៨ ដង​។ អាស្រ័យ​ទៅតាម​ទំហំ​ហ្វ្រេ​កង់​ស៍ ដែលមាន បច្ចេកវិទ្យា​នេះ​អាច​សម្រេចបាន​នូវ​ល្បឿន​អតិបរមា 1Gbps ជាមួយ​ទូរស័ព្ទ​ម៉ូ​ដែល​ចុងក្រោយ​បំផុត របស់​ក្រុមហ៊ុន Samsung ក្រុមហ៊ុន Sony និង​ក្រុមហ៊ុន Huawei ។ គេ​រំពឹងថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​កាន់តែច្រើន នឹង​បញ្ចូល​មុខងារ​គាំទ្រ​បច្ចេកវិទ្យា​នេះ​តាមរយៈ​ការ upgrade សុ​ហ្វ​វ៊ែ​រ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ ការប្រើប្រាស់​បច្ចេកវិទ្យា 256QAM 4x4 MIMO និង​ពហុ​បណ្តាញ​រួមគ្នា (Multi Carrier Aggregation) បណ្តាញ​សេវា​របស់ Smart អាច​សម្រេចបាន​រហូត​ដល់ ៦00 Mbps នៅក្នុង​តំបន់​មួយចំនួន គិត​មកដល់​បច្ចុប្បន្ន * ។​

​បច្ចុប្បន្ន Smart មាន​ស្ថានីយ៍​បណ្តាញ 2G និង 3G ចំនួន ២៣០០​កន្លែង និង​ស្ថានីយ៍​បណ្តាញ 4G LTE  ១៨០០​កន្លែង នៅ​ទូទាំង​២៥ រាជធានី​ខេត្ត​។ ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ក្នុងការ​ផ្តល់​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​ចល័ត​លឿន​និង​ធំ​បំផុត នៅ​កម្ពុជា អាច​មើលឃើញ​យ៉ាងច្បាស់​តាមរយៈ​ការបង្កើន​ការវិនិយោគ​របស់ខ្លួន​រៀងរាល់ឆ្នាំ ដើម្បី​ពង្រីក​បណ្តាញ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ដែល​ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​ចង់​សម្រេច​ឲ្យ​បានការ​គ្របដណ្តប់​ទូរស័ព្ទ​ចល័ត ១០០% នៅ​ទីក្រុង និង ៧០% នៅ​ទីជនបទ ត្រឹម​ឆ្នាំ​២០២០ ។​


 
​លោក ថូ​ម៉ាស ហ៊ុន បាន​ពន្យល់ថា​៖ “​យើង​ប្រឹងប្រែង​ឲ្យ​ក្លាយជា​ក្រុមហ៊ុន​ទូរគមនាគមន៍ ដែល​រីកចម្រើន​បំផុត​នៅ​កម្ពុជា​»​។ Smart នៅតែ​បន្ត​ធានា​អោយបាន​ថា អតិថិជន​របស់​យើង​អាច​ទទួលបាន​សេវាកម្ម​ល្អ​បំផុត​។ យើង​បាន​បោះទុន​វិនិយោគ​ចំនួន ៧៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ និង​៨០ លាន​ដុល្លារ​ទៀត​ក្នុងឆ្នាំនេះ ដើម្បី​ពង្រីក​និង​កែលម្អ​បណ្តាញ ដើម្បី​ផ្តល់ជូន​សេវា​អ៊ិន​ធឺ​ណិ​ត និង​សេវាកម្ម​បែប​ឌីជីថល​នានា​បន្ថែមទៀត​។ បន្ទាប់ពី​បានក្លាយ​ជា​ប្រតិបត្តិ​ករ​ដំបូងបង្អស់​ដែល​នាំយក 4G LTE និង 4G + មក​កម្ពុជា ឥឡូវនេះ​យើង​នាំមក​នូវ 4.5G ដល់​កម្ពុជា​ទៀត ហើយ 5G ក៏​នឹង​គង់តែ​នាំមក​ដែរ​។​

​ដោយ​ឈរ​នៅ​តំណែង​ឈានមុខ​គេ​នៅក្នុង​វិស័យនេះ ក្រុមហ៊ុន​បាន​និយាយថា​ខ្លួន​កំពុងតែ​សិក្សា​លទ្ធភាព​បច្ចេកវិទ្យា 5G ដែល​រួមមាន​បច្ចេកវិទ្យា Massive MIMO ដើម្បី​ធានាថា​ខ្លួន​បាន​ត្រៀម​រួចរាល់ សម្រាប់​ពេលដែល​បទដ្ឋាន និង​បច្ចេកវិទ្យា​នេះ​បាន​មកដល់​។ ទោះបីជា​វា​នៅ​ថ្មីថ្មោង​ក៏ដោយ គេ​រំពឹងថា 5G នឹង​នាំមក​នូវ​ល្បឿន ជាច្រើន Gbps សមត្ថភាព​បណ្តាញ​ធំ​ទូលាយ ភាពយឺតយ៉ាវ​ទាប និង​សមត្ថភាព​ត​ភ្ជាប់​ភ្លាមៗ​ទៅនឹង​ឧបករណ៍​ក្នុងពេល​ដំណាលគ្នា​។ អ្នកជំនាញ​ខាង​ផ្នែក​នេះ​រំពឹងថា ការចាប់ផ្តើម​ដំណើរការ​បច្ចេកវិទ្យា 5G នឹង​មកដល់​នៅ​ឆ្នាំ​២០២០ ។​




 
​លោក David Lixiongwei អគ្គនាយក​ក្រុមហ៊ុន Huawei Technologies Cambodia បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ដែល​រួមសហការ​ជាមួយ​ក្រុមហ៊ុន Smart ដោយ​នាំយក​បណ្តាញ 4.5G មក​កម្ពុជា ហើយនឹង​ការ​ខិត​ទៅរក​បច្ចេកវិទ្យា​ជំនាន់​ក្រោយ ។ ការវិវត្តន៍​នៃ​បច្ចេកវិទ្យា 4.5G ពិតជា​នឹង​នាំមក​នូវ​ការអភិវឌ្ឍ​សំខាន់ៗ​ពីលើ 4G ដែលមាន​នៅពេល​បច្ចុប្បន្ន​នេះ ក៏ដូចជា​ដើរតួនាទី​ជា​ស្ពាន​ឆ្ពោះទៅរក​បច្ចេកវិទ្យា 5G នាពេល​អនាគត ដែល​វា​នឹង​គាំទ្រ​សេវា​នានា​រួមមាន​៖ សេវា Mobile Cloud Service ការ​ទស្សនា​វីដេអូ​ក្នុង​កម្រិត 4K Virtual Reality, Internet of Things និង​បច្ចេកវិទ្យា​អស្ចារ្យ​ជាច្រើន​ទៀត​។​”


 
​ការប្រកាស​នេះ គឺជា​ព័ត៌មាន​ថ្មី​បំផុត​ក្នុង​ឆ្នាំ ដ៏​មមាញឹក​មួយ​សម្រាប់​ក្រុមហ៊ុន Smart ដែល​បាន​បង្កើន​សេវាកម្ម​ឌីជីថល និង​មាតិកា​ពិសេសៗ​ជាច្រើន ដើម្បី​អភិវឌ្ឍ​ខ្លួន​ទៅជា​ម៉ាក​យីហោ​ឌីជីថល​នៃ​ជីវិត​រស់នៅ​ទំនើប និង​សម្រេច​នូវ​ចក្ខុវិស័យ​របស់ខ្លួន​ឆ្ពោះទៅរក​ការធ្វើជា​ម្ចាស់​ជើងឯក​ឌីជីថល​របស់​កម្ពុជា​។​

Smart បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន iflix របស់​ម៉ាឡេស៊ី  ក្រុមហ៊ុន VuClip និង Jaikon ក្នុងការ​ផ្តល់ជូន​ការកម្សាន្ត​តាមរយៈ វីដេអូ និង ខ្សែភាពយន្ត​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ ដល់​អ្នកប្រើប្រាស់​នៅ​ទូទាំងប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​ក៏បាន Upgrade SmartMusic ដែលជា​សេវាកម្ម​ស្តាប់​តន្ត្រី ដោយ​ឥត​គិតលុយ អោយ​កាន់​ទេ​ឡួ​យ​ជាង​មុន ហើយ​ឥឡូវនេះ​ក៏​អាច​ប្រើ​បាន​នៅលើ​គេហទំព័រ​ផងដែរ ។ SmartNas ដែលជា​កម្មវិធី​បំរើសេវា​ដោយ​ខ្លួនឯង អាច​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាច​គ្រប់គ្រង​គណនី និង​សេវាកម្ម​នានា​ដោយ​ងាយស្រួល​។ Smart ក៏បាន​ដាក់​ដំណើរការ​សេវាកម្ម SmartWeather ដែល​អាច​ផ្តល់​ការព្យាករណ៍​អាកាសធាតុ ក្នុងស្រុក​យ៉ាង​ត្រឹមត្រូវ​បំផុត​ទៅកាន់​សាធារណៈជន​។​



​លោក ថូ​ម៉ាស​បាន​បន្ថែមថា​៖« ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​សេវាកម្ម​ឌីជីថល ដែល​កម្ពុជា​បាន​ជួបប្រទះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ពិតជា​កត្តា​ជម្រុញ​ទឹកចិត្ត​យ៉ាងសំខាន់​។ នៅពេលដែល​ក្មេងជំនាន់ក្រោយ ចូលចិត្ត​និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​បច្ចេកវិទ្យា​អភិវឌ្ឍន៍​ចុងក្រោយបង្អស់ នៅ​ទូទាំងប្រទេស​និង​ពិភពលោក Smart នឹងមាន​វត្ត​មាននៅ​ទីនោះ ហើយនឹង​នៅតែ​ជា​ដៃគូ​សម្រាប់​ពួកគេ និង​សម្រាប់​ប្រទេស គ្រប់​ជំហាន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ដំណឹង​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart គឺ www.facebook.com/SmartAxiata ឬ​ទស្សនា​គេហទំព័រ www.smart.com.kh

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com