ជាតិ
សេដ្ឋកិច្ច
ទេសចរ​បរទេស​ម្នាក់ ជា​មធ្យម​ចាយប្រាក់ ៧០០​ដុល្លារ ក្នុង​រយៈពេល ៦​ថ្ងៃ​កន្លះ​នៅ​កម្ពុជា​
22, Aug 2017 , 9:29 am        
រូបភាព
ដោយ:
​ភ្ញៀវទេសចរ​មក​កម្ពុ​ជា​ក្នុង​ម្នាក់ គិត​ជា​មធ្យម​ស្នាក់នៅ​រយៈពេល ៦​ថ្ងៃ​កន្លះ និង​ចាយវាយ​ប្រាក់​ប្រមាណ ៧០០​ដុល្លារ ក្នុងកំឡុងពេល​ស្នាក់នៅ​នោះ​។  នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់ លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ផលិតផល​ខ្មែរ កាលពី​ថ្ងៃទី​១៧​សីហា​។



​លោក ទិ​ត ចន្ថា បាន​ឲ្យ​ដឹង​បន្ថែមថា ឧស្សាហកម្ម​ទេសចរណ៍​បាន​ជួយ​ជ្រោមជ្រែង​យ៉ាងសំខាន់​ដល់​ការផលិត និង​ផ្គត់ផ្គង់​ផលិតផល ដូចជា អង្ករ បន្លែ ត្រី សាច់  វត្ថុ​អនុស្សាវរីយ ជាដើម រួមទាំង​សេវាកម្ម​ផ្សេងៗ​។​

​នៅ​ឆ្នាំ ២០១៦ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន ៥០១១៧១២ នាក់ ដែល​បង្កើត​ចំណូល​ចូល​ចរន្ត​សេដ្ឋកិច្ច​ជាតិប្រមាណ ៣៥០០​លាន​ដុល្លារ​៕  


Tag:
 ទេសចរណ៍​
  ទិ​ត ចន្ថា​
© រក្សាសិទ្ធិដោយ thmeythmey.com