ជាតិ
អ្នក​ជំនិត​ច្រានចោល​ព័ត៌មាន​មរណភាព​លោកតា វណ្ណ ម៉ូលីវណ្ណ​
22, Aug 2017 , 9:45 am        
រូបភាព
​អ្នក​ជំនិត​នឹង​លោកតា វណ្ណ ម៉ូលីវណ្ណ បាន​បដិសេធ​ព័ត៌មាន​ដែលថា ស្ថាបត្យករ​វ័យ​៩១​ឆ្នាំ​រូបនេះ ទទួលមរណភាព​។ ការបដិសេធ​នេះ គឺ​បន្ទាប់ពី​មាន​ព័ត៌មាន​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​មរណភាព​របស់​ស្ថាបត្យករ​ល្បីល្បាញ​របស់​កម្ពុជា​លោកតា វណ្ណ ម៉ូលីវណ្ណ​។



​អ្នក​ជំនិត​ដដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅមុននេះ​ថា លោកតា ដែលមាន​ជំងឺ​ចាស់ជរា​ធម្មតា​។ អ្នក​ជំនិត​រូបនោះ​បញ្ជាក់​ដូច្នេះ​៖«​លោកតា​នៅ​ធម្មតា គាត់​គ្រាន់​តែមាន​ជំងឺ​ចាស់ជរា​»​។​

លោកតាវណ្ណ ម៉ូលីវណ្ណ កំពុងរស់នៅគេហដ្ឋានរបស់លោក នៅក្នុងខេត្តសៀមរាប។  

​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ​១៩២៦ នៅក្នុង​ខេត្តកំពត ហើយ​នៅ​ឆ្នាំ​២០១៧​នេះ លោក​មាន​អាយុ​៩១​ឆ្នាំ​។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី​១​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩៤៤ ។ នៅ​ឆ្នាំ​១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង​៕


© រក្សាសិទ្ធិដោយ thmeythmey.com