ជាតិ
បេក្ខជន​ម្នាក់​ប្រឡង​ក្នុង​រថយន្ត​សង្គ្រោះបន្ទាន់​
22, Aug 2017 , 10:15 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
ដោយ:
​បេក្ខជន​ម្នាក់​ដែល​ត្រូវ​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ ហ៊ុនសែន តាខ្មៅ​ខាងជើង ខេត្តកណ្ដាល បានធ្វើ​កិច្ចការ​ប្រឡង​នៅក្នុង​រថយន្ត​សង្គ្រោះបន្ទាន់ ដោយសារតែ​រូបគេ ទើបតែ​វះកាត់​ជំងឺ​រលាក​ខ្នែងពោះវៀន​រួច នៅ​យប់​ថ្ងៃទី​២១ ខែសីហា​។ បេ​ក្ខ​នារី​រូបនេះ ត្រូវបាន​គណមេប្រយោគ​អនុ​ញ្ញា​ឲ្យ​ប្រឡង​នៅ​ទីធ្លា​ដែលមាន​បរិយាកាស​ល្អ​ម្នាក់ឯង​តាម​ការស្នើសុំ​របស់​បេក្ខជន ដោយមាន​ឡានពេទ្យ និង​គ្រូពេទ្យ​២​នាក់​នៅ​ប្រចាំការ​។ ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ បន្ថែម​ដូច្នេះ​ថា​៖« បន្តា​ប់​ពី​ប្រឡង​បាប​បន្តិច ក៏​សុំ​ទៅ​ពេទ្យ រួច​ត្រឡប់មក​ប្រឡង​ម្តងទៀត​។ នៅពេលនេះ គណៈកម្មការ​អនុញ្ញាតិ​ឲ្យ​ធ្វើ​កិច្ចការ​នៅលើ​ឡាន​សង្គ្រោះបន្ទាន់​»៕










Tag:
 បាក់​ឌុប​
 ​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com