កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ U22 កម្ពុជា​ប៉ះ​ទី​ម័​រ​ខាងកើត ដែល​ហាលអាវ​ដូចគ្នា​នៅ​ល្ងាច​នេះ​
22, Aug 2017 , 1:36 pm        
រូបភាព
កីឡាករ សុក សំណាង ត្រូវបានកីឡាករថៃ រារាំងពេលព្យាយាមរត់មកដណ្តើមបាល់, រូបភាពពីហ្វេសប៊ុក FFC
កីឡាករ សុក សំណាង ត្រូវបានកីឡាករថៃ រារាំងពេលព្យាយាមរត់មកដណ្តើមបាល់, រូបភាពពីហ្វេសប៊ុក FFC
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ទី​ម័​រ​ខាងកើត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​វេលា​ម៉ោង ៧:៤៥ នាទី​យប់​ថ្ងៃទី​២២ ខែសីហា នៅ​កីឡដ្ឋាន UM Arena Stadium ខណៈ​ក្រុម​វៀតណាម​ជួប​ឥណ្ឌូណេស៊ី​នៅ​កីឡដ្ឋាន Selayang Municipal Council Stadium​។ ការប្រកួត​ទាំងពីរ​គូ​នេះ ធ្វើឡើង​ក្រោយ​ហ្វីលីពីន​ប៉ះ​ថៃ​នា​វេលា​ម៉ោង​៣ រសៀល​នៅ​កីឡដ្ឋាន Selayang Municipal Council Stadium​។​



​ក្រុម U22 កម្ពុជា​ក្រោយ​ចាញ់​ហ្វីលីពីន ២-០, វៀតណាម ៤-១ និង​ថៃ ៣-០ បានធ្វើ​ក្រុម​កម្ពុ​ជាមួយនេះ បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ នៅ​ថ្ងៃទី ២២ ខែសីហា នា​វេលា​ម៉ោង​៧:៤៥​នាទី​យប់ U22 កម្ពុជា​ជួប​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ទី​ម័​រ​ខាងកើត​ដែលជា​ក្រុម​ហាល​ដូចគ្នា​នៅ​កីឡដ្ឋាន UM Arena Stadium​។

​បី​ប្រកួត​កន្លងមក​ក្នុង​ពូ​ល B ក្រុមទី​ម័​រ​ខាងកើត​មិនដែល​ស្គាល់​ជ័យជម្នះ​នោះទេ ក្នុងនោះ​ចាញ់​វៀតណាម ៤-០ ថៃ ១-០ និង​ឥណ្ឌូណេស៊ី ១-០​។ ស្របពេល​កម្ពុជា​ប៉ះ​ជាមួយ​ទី​ម័​រ​ខាងកើត ក្រុម​ឈរ​កំពូល​តារាង U22 វៀតណាម​តទល់​ជាមួយ​ឥណ្ឌូណេស៊ី ដើម្បី​ដណ្តើម​ឈរ​កំពូល​តារាង​នៅ​កីឡដ្ឋាន Selayang Municipal Council Stadium ក្រោយ U22 ហ្វីលីពីន ប៉ះ ថៃ​នា​វេលា​ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន​ដូចគ្នា​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ពូ​ល A កាលពី​ថ្ងៃទី​២១ សីហា ឡាវ​បាន​យកឈ្នះ​ព្រុយ​ណេ​ក្នុង​លទ្ធផល ៣-០ មុន​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​យកឈ្នះ​មី​យ៉ាន់​ម៉ា ៣-១៕   


Tag:
 បាល់ទាត់​
  SEA Games 2017
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com