អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​សាម​សុង​នឹង​បង្ហាញ GALAXY NOTE 8 នៅ​ថ្ងៃទី ២៣ កញ្ញា ២០១៧
22, Aug 2017 , 1:59 pm        
រូបភាព
​មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ការដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ SAMSUNG GALAXY NOTE 8 នឹងធ្វើ​ឡើង​។  មនុស្ស​ជាច្រើន​នៅក្នុង​ពិភពលោក នឹងត្រូវ​ធ្វើការ​តម្រង់​ជួរ​នៅ​ហាង​នៅ​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៧ ដើម្បី​រង់ចាំ​មើល​បច្ចេក​វិទ្យា​ជំនាន់​ចុងក្រោយបង្អស់​របស់ ក្រុមហ៊ុន SAMSUNG ដោយផ្ទាល់​ភ្នែក នោះ​គឺ Galaxy Note 8 ដ៏​អស្ចារ្យ​។​

​ទើបតែ​រយៈពេល​បី​ខែ​កន្លះ​កន្លងផុតទៅ ក្រុមហ៊ុន SAMSUNG បានដាក់​បង្ហាញ​នូវ The Galaxy S8 របស់ខ្លួន​។ ដោយសារតែ​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ Samsung ដូច្នេះហើយ​ក្រុមហ៊ុន​ខិតខំ​ស្រាវជ្រាវ​ដោយ​សម្រេចបាន​បច្ចេកវិទ្យា​ដ៏​ទំនើប​ចុងក្រោយបង្អស់​ដែល​នឹង​គ្រោង​ដាក់​បង្ហាញ​ម៉ូ​ដែល​ដ៏​ថ្មី​សន្លាង​នេះ ជា​សាធារណៈ​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ គឺ ចំពោះមុខ​ពិភពលោក​ទាំងមូល​នៅវេលា​ម៉ោង​១១​ព្រឹក (​យប់​នៅ​ភ្នំពេញ ត្រូវជា​ម៉ោង ១០ យប់​) ដែល​ព្រឹត្តិការ​ណ៏​នេះ​ធ្វើឡើង​នៅ New York’s Park Avenue Armory​។​

​ព័ត៌មាន​អំពី GALAXY NOTE 8 កំពុងតែ​ត្រូវបាន​ចែករំលែក​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​ពិភពលោក ខណៈពេលដែល​អ្នកប្រើប្រាស់​កំពុង​រង់ចាំ​មើល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ ។​



​ព័ត៌មាន​ជា​ផ្លូវការ​បានបង្ហាញ​ពី​រូបរាង​នៃ​ទូរស័ព្ទ​ដែលមាន​រូបរាង​ស្រដៀង​ទៅនឹង Galaxy S8 ដែល​ជ្រុង​វែង​ទាំងសងខាង​នៃ អេក្រង់​របស់​វា​មាន​រាង​កោង និង​នៅ​ផ្នែក​ខាងលើ​និង​ខាងក្រោម​នៃ​ជ្រុង​ទូរស័ព្ទ នៅសល់​អេក្រង់ តិចតួច​បំផុត ហើយ​វា​ធ្វើ​ឲ្យ​អេក្រង់ អាច​បញ្ចេញ​សម្ថ​ភាព​ដ៏​អស្ចារ្យ​បំផុត​។ ជា​លក្ខណៈពិសេស​មួយទៀត​របស់​ប៊ិច​ពណ៌​ខៀវ​នៃ​ទូរស័ព្ទ​ស៊េរី Galaxy Note ដែល​វា​នឹង​បង្ហាញខ្លួន​ជាមួយគ្នា​នៅ​ថ្ងៃ​បើក​សម្ពាធ​ន៍​ផង​ដែរនោះ វា​ត្រូវបាន​យកមកប្រើ​ប្រាស់​សម្រាប់​យុទ្ធនាការ Galaxy Note 8 ដើម្បី​ផ្សព្វផ្សាយ​ផងដែរ​។​

 វីដេអូរ​នេះ​បង្ហាញ​អំពី “Do Bigger Things” ដែល​ធ្វើឱ្យ​អ្នកទស្សនា​រំពឹងថា​នឹងមាន​អ្វី​អស្ចារ្យ​នឹង​មកដល់​ទីផ្សារ​កម្ពុជា​ឆាប់ៗ​នេះ​។​

​សូមបញ្ជាក់​ព្រឹត្តិការណ៍ នេះ​នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង​១១​ព្រឹក​នៅ​ទីក្រុង​ញូយ៉ក (​ដែល​ត្រូវ​នឹង​ម៉ោង ១០ យប់​នៅ​ប្រទេស​កម្ពុជា​)  ហើយ​ការផ្សាយ​បន្ត​ផ្ទាល់​នេះ​លោកអ្នក​អាច​រកបាន​តាម​គេហទំព័រ​ផ្លូវការ​របស់ Samsung ។
http://www.samsung.com/global/galaxy/events/unpacked/

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com