ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូរ​ប្រយ័ត្ន​! ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​អាច​បណ្តាល​ឲ្យ​បែក​សាច់ដុំ​បាន​
23, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ពី​កម្រិត​តិចតួច​ទៅ​មធ្យម​គឺមាន​សុវត្ថិភាព ប៉ុន្តែ​បើសិនជា​ញ៉ាំ​ច្រើនពេក អាច​នឹង​ផ្តល់​ផល​រំខាន​គ្រោះថ្នាក់​ដល់​សុខភាព​បាន ក្នុងនោះ​ក៏មាន​ការ​បែក​សាច់ដុំ ឬ​ហៅថា Rhabdomyolysis ដែរ​។​



Rhabdomyolysis គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​មានន័យថា សរសៃ​សាច់ដុំ​មានការ​ខូចខាត​ច្រើន ហើយ​ហូរ​ចូលទៅក្នុង​ចរន្តឈាម​រហូតដល់​ធ្វើ​ឲ្យ​ខ្សោយតម្រងនោម និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​។​

​មូលហេតុ​ញឹកញាប់​នៃ​ជំងឺ​នេះ​មានដូចជា ការប៉ះទង្គិច ការបង្ក​រោគ ការ​ញ៉ាំ​ថ្នាំ​ច្រើន​ជ្រុល គ្រេច​សាច់ដុំ និង​ពស់ ឬ​សត្វល្អិត​ដែលមាន​ពឹ​ស​ខាំ ឬ​ចឹក​។ លើសពីនេះទៅទៀត មាន​សេចក្តី​រាយ​កាយ​ច្រើនណាស់​នៃ​ករណី​ជំងឺ Rhabdomyolysis ដែល​ជាប់ទាក់ទង​នឹង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនៗ ទោះបីជា​រឿងនេះ​ជា​ករណី​ដែល​កម្រ​ទាក់ទង​គ្នា​ក៏ដោយ​។​

​ជាក់​ស្តែក​មាន​ករណី​មួយ​បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​បាន​ក្អួត ចង្អោ និង​មាន​ទឹកនោម​ខាប់​ក្រោយពី​គាត់​បាន​ញ៉ាំ​កាហ្វេ​មួយ​លីត្រ ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​ប្រមាណ ៥៦៥​មី​លី​ក្រាម​។ សំណាង​ដែរ នាង​បាន​ធូរស្រាល​មកវិញ​ក្រោយពី​ព្យាបាល​ដោយ​ប្រើ​ថ្នាំ និង​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។​

​អ្វីដែល​សំខាន់​នោះ​គឺថា នេះ​គឺជា​កម្រិត​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​ខ្ពស់​ដែល​ត្រូវបាន​ញ៉ាំ​ក្នុង​រយៈពេល​មួយ​ខ្លី ជាពិសេស​បុគ្គល​ខាងលើ​នោះ​មិន​ធ្លាប់​ញ៉ាំ​បែបនេះ​ពីមុន​ឡើយ​។​

​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ Rhabdomyolysis យក​ល្អ​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​មក​ត្រឹម ២៥០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​បាន​ហើយ​បើសិនជា​អ្នក​មិន​ធ្លាប់​ញ៉ាំ​ច្រើនៗ​ពីមុន​ទេនោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com