កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ពេជ្រ ម្ទេសខ្មាំង ទទួលបាន​មេដាយ​សំរឹទ្ធ​ក្រោយ​ចាញ់​កីឡាករ​ហ្វីលីពីន​
22, Aug 2017 , 3:39 pm        
រូបភាព
ដោយ:
​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ ណាត សៀក​និ​ន ដែលមាន​ឈ្មោះ​ក្រៅ​ហៅ ពេជ្រ ម្ទេសខ្មាំង ទទួលបាន​មេដាយ​សំរឹទ្ធ​ក្រោយ​ចាញ់​កីឡាករ​ហ្វីលីពីន Mario Fernandez ដោយ​ពិន្ទុ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា លើស​ង្វៀន​នៃ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ MiTEC ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​។



​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ពេជ្រ ម្ទេសខ្មាំង រកបាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ទៀតហើយ​ឲ្យ​កម្ពុជា បន្ទាប់ពី​រូបគេ​បាន​ប្រកួត​បាញ់​កីឡាករ Mario Fernandez ដោយ​ពិន្ទុ​លើ​ទម្ងន់​៥៦​គីឡូក្រាម​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា នេះ នៅលើ​សង្វៀន​នៃ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ MiTEC​។

​កីឡាករ ពេជ្រ ម្ទេសខ្មាំង ត្រូវបាន​អាជ្ញាកណ្តាល​រាប់​នៅ​ទឹក​ទី​១​ក្រោយ​រង​កណ្តាប់​របស់​កីឡាករ​ហ្វីលីពីន Mario Fernandez​។ ការរាប់​ម្តង​នៅ​ទឹក​ទី​១​បានធ្វើ​ឲ្យ ម្ទេសខ្មាំង ចូល​វាយ​សម្រុក​យ៉ាងខ្លាំង​នៅលើ​កីឡាករ​ហ្វីលីពីន តែ​ហាក់ដូចជា​មិនសូវ​បាន​ផល ផ្ទុយទៅវិញ​ត្រូវ​កីឡា​រូបនេះ​វាយ​ឲ្យ​អាជ្ញាកណ្តាល​រាប់​ម្តងទៀត​នៅ​ទឹក​ទី​២​។

​ទោះបី​យ៉ាងនេះ​ក្តី​នៅ​ទឹក​ទី​៣ ម្ទេសខ្មាំង មិនបាន​បោះបង់​ជំហរ​ដើរចូល​នោះឡើយ​ទោះ​ត្រូវ​កីឡាករ​ហ្វីលីពីន​វាយ​ចូល​យ៉ាងណាក៏ដោយ​។ កីឡាករ Mario Fernandez បាន​វាយ​ចូល​ផ្ទៃមុខ ម្ទេសខ្មាំង ធ្វើ​ឲ្យ​រូបគេ​ដួល​ជា​បន្តបន្ទាប់​នៅ​ទឹក​នេះ​។ ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣​បាន​បន្លឺ​ឡើងជា​លទ្ធផល​អាជ្ញាកណ្តាល​សម្រេច​ឲ្យ​កីឡាករ​ហ្វីលីពីន​ឈ្នះ​ដោយ​ពិន្ទុ​។​

​មេដាយ​សំរឹទ្ធ​របស់​កីឡាករ ពេជ្រ ម្ទេសខ្មាំង ជា​មេដាយ​សំរឹទ្ធ​ទី​៦​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី ខណៈ​៥​ទៀត​រកបាន​លើ​វិញ្ញាសា​ឈិន​ឡូ​ន​២ ប៉េតង់​២ និង​ជិះសេះ​១៕ 


Tag:
 ប្រដាល់សកល​
  ពេជ្រ ម្ទេសខ្មាំង​
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com