អន្តរជាតិ
ឥណ្ឌា​៖ យ៉ាងហោច ៧០០​នាក់​ស្លាប់ និង​ជាង​១​លាន​នាក់​ភៀសខ្លួន​ព្រោះ​គ្រោះមហន្តរាយ​ទឹកជំនន់​
22, Aug 2017 , 4:23 pm        
រូបភាព
រូបភាព៖ Industan Times
រូបភាព៖ Industan Times
ដោយ:
​ចំនួន​មនុស្ស​ស្លាប់​នៅ​រដ្ឋ​មួយចំនួន​នៅ​ឥណ្ឌា​កើន​ហួស​៧០០​នាក់ ហើយ​ប្រជាជន​ជាង​មួយ​លាន​នាក់​ទៀត​ត្រូវបាន​បង្ខំចិត្ត​ចេញពី​ទីលំនៅ​ផងដែរ​មកទល់​ដើម​សប្ដាហ៍​នេះ ដោយសារ​គ្រោះមហន្តរាយ​ទឹកជំនន់​ទឹកភ្លៀង​ខ្យល់មូសុង​។



 ជា​រៀងរាល់​យប់​ចំនួន​មនុស្ស​ស្លាប់​ទូទាំង​ឥណ្ឌា​និង​បង់​ក្លា​ដែ​សមាន​យ៉ាងតិចណាស់​ក៏​១០០​នាក់​ដែរ បន្ទាប់ពី​ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់​តាំងពី​ថ្ងៃទី​១០​ខែសីហា​មក​។ ហើយ​បច្ចុប្បន្ននេះ​អាជ្ញាធរ​តំបន់​បាន​អះអាងថា ចំនួន​មនុស្ស​ស្លាប់​បាន​កើន​លើស ៧០០​នាក់​ហើយ ខណៈដែល​ប្រជាជន​ប្រហែល​មួយ​លាន​នាក់​ផ្សេងទៀត​បង្ខំចិត្ត​ជម្លៀស​ពី​លំនៅ​របស់ខ្លួន​។​

​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រចាំ​រដ្ឋ Bihar បាន​អះអាងថា មនុស្ស​ប្រហែល​២០៥​នាក់​បាន​ស្លាប់​ក្នុង​រដ្ឋ​ដែល​លោក​គ្រប់គ្រង​។ 
«​នៅពេលដែល​កម្ពស់​ទឹក​ស្រក គេ​បាន​ប្រទះឃើញ​សាកសព​មនុស្ស​ចំនួន​៥៣​នាក់ ហើយ​មាន​មនុស្ស​ស្លាប់​សរុប​ចំនួន​២០៥​នាក់​»​។ នេះ​ជា​សម្ដី​របស់​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​រដ្ឋ Bihar លោក​Anirudh Kumar ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​

​ដោយឡែក ប្រជាជន​ជិត​បួន​សែន​នាក់​ផ្សេងទៀត​បាន​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ទីជម្រក​ដែល​ផ្ដល់​ដោយ​អាជ្ញាធរ​ឥណ្ឌា​។ ព្យុះភ្លៀង​នេះ​អាច​ប៉ះពាល់​ដល់​ប្រជាជន​ជាង​១០​លាន​នាក់ ហើយ​គេ​សន្និដ្ឋានថា វា​ជា​គ្រោះធម្មជាតិ​ដ៏​អាក្រក់​បំផុត​មួយ​ចាប់ពី​ឆ្នាំ​២០០៨​មក​ដែល​បានសម្លាប់​មនុស្ស​អស់​៣០០​នាក់​។​

​លើសពីនេះទៅទៀត  ស្រុក​ជាច្រើន​នៅ Uttar Pradesh មាន​ចំនួន​មនុស្ស​ស្លាប់ ៦៩ នាក់ ហើយ​ប្រជាជន​ពីរលាន​នាក់​ទៀត​ក៏​រង​ផលប៉ះពាល់​ដោយសារ​ព្យុះភ្លៀង​នេះដែរ​។ ក្រុម​សង្គ្រោះបន្ទាន់​និង​ទាហាន​ជាង​មួយ​ម៉ឺន​នាក់​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ស្រុក​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​។ ចំណែកឯ​អាជ្ញាធរ​វិញ​កំពុងតែ​ស្វែងរក​ជំនួយ​ពី​ខាង​ទាហាន​ដើម្បី​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​រងគ្រោះ​។ ដោយឡែក ក្នុងចំណោម​ប្រជាជន ២៨ លាន​នាក់​នៃ​រដ្ឋ Himalayan ប្រជាជន​២០​ភាគរយ​ក៏​រងគ្រោះ​ដោយសារ​ព្យុះភ្លៀង​នេះដែរ​។ រីឯ រដ្ឋ​ខាង​ភាគ​ខាងកើត​ឥណ្ឌា West Bengal និង​តំបន់​ជនបទ​ភាគ​ឦសាន​រដ្ឋ Assam មាន​ប្រជាជន ១២២ នាក់​ស្លាប់ និង​ជិត​៣​លាន​នាក់​បាន​រងគ្រោះ​ដោយសារ​ព្យុះភ្លៀង​នេះដែរ​។​

​ប្រជាជន​ជាង ៤៥ ម៉ឺន​នាក់​បាន​ស្នាក់នៅ​ជម្រក​បណ្ដោះអាសន្ន​រដ្ឋ Assam បន្ទាប់ពី​ព្យុះភ្លៀង​បាន​បក់​មកជា​លើក​ទី​ពីរ​កាលពី​បួន​ខែ​មុន ហើយ​វា​បានធ្វើ​ឲ្យ​ផ្លូវ និង​ផ្លូវ​រថភ្លើង​មួយចំនួន​ខូចខាត​យ៉ាងដំណំ​៕


Tag:
 ឥណ្ឌា​
  Assam
  West Bengal
  Bihar
  Anirudh Kumar
© រក្សាសិទ្ធិដោយ thmeythmey.com