ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្នក​បានដឹង​អំពី​មូលហេតុ និង​កត្តា​ប្រឈម នៃ​ការ​រមួល​សាច់ដុំ ឬ​រមួលក្រពើ​ហើយ​ឬ​នៅ​?
24, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​រមួល​សាច់ដុំ​ភាគច្រើន កើតឡើង​នៅ​នឹង​ជើង ដែល​ពលរដ្ឋ​ខ្មែរ​យើង​និយម​ហៅថា រមួលក្រពើ​។ ក្រៅពី​ការឈឺចាប់​ភ្លាមៗ ខ្លាំងក្លា​មួយ​រំពេច អ្នក​អាច​នឹងមាន​អារម្មណ៍​ថា មាន​ដុំ​ពក​សាច់ដុំ​លេចឡើង នៅលើ​កន្លែង​ដែលមាន​បញ្ហា​។​



​ពេលណា​គួរ​ទៅ​ជួប​គ្រូពេទ្យ​?

​ជាធម្មតា ការ​រមួល​សាច់ដុំ ឬ​រមួលក្រពើ​បែបនេះ នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង ហើយ​កម្រ​នឹង​បង្កបញ្ហា​ធ្ងន់ធ្ងរ រហូតដល់​ត្រូវការ​គ្រូពេទ្យ ឬ​ការព្យាបាល​ណាស់​។ ទោះបីជា​យ៉ាងណា សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​របស់​អ្នក ប្រសិនបើ ៖

•    ឈឺ​មិន​បាត់ ឬ​ឈឺ​ខ្លាំង​ទៅៗ​
•    រោគសញ្ញា​បូករួម​ផ្សំ​នឹង​ការ​ហើម ការឡើង​ក្រហម ឬ​ផ្លាស់ប្តូរ​ស្បែក​
•    ខ្សោយ​សាច់ដុំ​ទៅៗ​
•    កើតឡើង​ញឹកញាប់​
•    មិន​បាត់​ទៅវិញ​។​

​មូលហេតុ​

•    ការប្រើប្រាស់​សាច់ដុំ​ខ្លាំងពេក​
•    ខ្វះ​ជាតិ​ទឹក​
•    របួស​ទៅលើ​សាច់ដុំ​
•    អង្គុយ ឬ​ឈរ​យូរពេក​
•    ក្នុងករណី​ភាគច្រើន មិនដឹង​មូលហេតុ​ច្បាស់លាស់​។​

​កត្តា​ប្រឈមមុខ​

​អ្នក​ប្រហែលជា​ប្រឈម​ទៅនឹង​ការ​រមួលក្រពើ​ញឹកញាប់ ប្រសិនបើ ៖

•    អាយុ​កាន់តែ​ចាស់​
•    ញ៉ាំ​ទឹក​មិន​គ្រប់​
•    ស្ត្រី​មាន​ផ្ទៃពោះ​
•    មាន​ជំងឺ​ប្រចាំកាយ​។​

​វិធី​ការពារ​ងាយៗ​

១ កុំ​ប្រើ​កម្លាំង ហាត់ប្រាណ ឬ​ធ្វើការ​ជ្រុល​ហួស​
២ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com