ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រទាល​កន្ទុយក្រពើ​អាច​ព្យាបាល​ដំបៅ​ក្រពះ​បាន​
23, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រទាល​កន្ទុយក្រពើ​គឺជា​រុក្ខជាតិ​ម្យ៉ាង​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុងការ​ថែរក្សា​សម្រស់ ថ្នាំ និង​អាហារ​។ អ្វីដែល​គេ​ដឹង​ច្រើន​បំផុត​នោះ​គឺ វា​មាន​មុខងារ​សម្លាប់​បាក់តេរី និង​ជួយ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ជា​ពីរ​បួស​។​



​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ប្រទាល​កន្ទុយក្រពើ​ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​បានដែរ​។ ការសិក្សា​មួយ​បាន​បង្ហាញថា ការ​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ​អាច​កាត់បន្ថយ​ផលិត​អាស៊ីត​ក្រពះ​ក្នុង​សត្វ​កណ្តុរ​ដែលមាន​ជំងឺ​ដំបៅ​ក្រពះ យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​។ ការសិក្សា​មួយ​ផ្សេងទៀត​លើស​ត្វ​កណ្តុរ​ដែរ​បាន​ឲ្យ​ដឹងថា ប្រទាល​កន្ទុយក្រពើ​មាន​ឥទ្ធិពល​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​ដែរ​បើសិនជា​ប្រៀបធៀប​នឹង​ថ្នាំ​ប្រភេទ Omeprazole ដែលជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​ពីរ​បី​ទៀត​បានធ្វើ​លើ​មនុស្ស​ម្តង់​។ ក្នុងនោះ​មានការ​សិក្សា​មួយ​បង្ហាញថា ភេសជ្ជៈ​ដែលមាន​ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​អ្នកជំងឺ​ដំបៅ​ក្រពះ​ជា​សះ​ស្បើ​ចំនួន ១២​នាក់​យ៉ាង​ជោគជ័យ​។​

​ការសិក្សា​ម​យ​យ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា ការប្រើ​ថ្នាំ​ផ្សះ​ជាមួយនឹង​ការ​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ ៣​មី​លី​ក្រាម​ក្នុង​មួយ​គីឡូក្រាម រាល់ថ្ងៃ រយៈពេល ៦​សប្តាហ៍ គឺមាន​ប្រសិទ្ធ​ភាពដូចគ្នា​នឹង​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ក្នុង​ការជួយ​ឲ្យ​ដំបៅ​ក្រពះ​ជា និង​បន្ថយ​កម្រិត​បាក់តេរី​បង្ក​រលាក​ក្រពះ H.Pylori ទៀត​។​

​ការ​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេ​ចាត់ទុកថា​ជាមាន​សុវត្ថិភាព ហើយ​ការសិក្សា​ទាំងអស់​ខាងលើ​ក៏​បញ្ជាក់​អំពី​លទ្ធផល​មួយចំនួន​ផងដែរ​។ ប៉ុន្តែ​ការសិក្សា​លើ​មនុស្ស​ត្រូវ​ការធ្វើ​បន្ថែម​ច្រើន​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com