ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អា​ការដែល​សង្ស័យថា​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C
23, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយយោង​ទៅតាម Centers of Disease Control and Prevention (CDC)  ចំនួន​អ្នកមាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C មាន​រហូតដល់ ៨០​ភាគរយ​ ហើយ​ដែល​មិនឃើញ​កើតចេញ​ជា​រោគសញ្ញា​។ ស្ថិតក្នុង​ករណីខ្លះ អ្នកជំងឺ​អាច​នឹងមាន​រោគសញ្ញា​មិនយូរ​ឡើយ​ ក្រោយពី​ឆ្លង​ជំងឺ​នេះ​រួច​។​



​រោគសញ្ញា​ទាំងនេះ​អាចមាន​លក្ខណៈ​តិចតួច ឬ​ខ្លាំងក្លា​ដែលមាន​ដូចជា​៖
•    ក្តៅខ្លួន​
•    មាន​អារម្មណ៍​អស់កម្លាំង​
•    មិន​ឃ្លាន​អាហារ​

​បើសិនជា​អ្នក​កើតជា​រោគសញ្ញា​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ភ្លាម​ក្រោយពី​ឆ្លង​រួច វា​អាច​នឹងមាន​ដូចជា​៖
•    ចង្អោ ឬ​ក្អួត​
•    ឈឺចាប់​ក្នុង​ក្រពះ​
•    ឈឺសន្លាក់ ឬ​សាច់ដុំ​
•    មាន​ភាពមិនធម្មតា​ក្នុង​ទឹកនោម ឬ​ការ​បន្ទោបង់​
•    ភ្នែក ឬ​ស្បែក​ទៅជា​លឿង​

​រោគសញ្ញា​ភ្លាមៗ​ភាគច្រើន ​ទំនងជា​កើតឡើង​នៅ​ជុំវិញ ៦ ទៅ​៧​សប្តាហ៍​ ក្រោយប៉ះពាល់​នឹង​វីរុស​នេះ​រួច​។​

​ខណៈពេលដែល អ្នកជំងឺ​ខ្លះ​អាច​នឹងមាន​រោគសញ្ញា​របស់​វា​នៅ​រយៈពេល ២​សប្តាហ៍​ក្រោយ​ឆ្លង អ្នកខ្លះ​ទៀត​ អាច​នឹងមាន​អាកា​រ​នេះ​យូរណាស់​។ វា​អាច​នឹង​ស៊ីពេល​រហូតដល់ ៦​ខែ ទៅ​១០​ឆ្នាំ ឬ​ច្រើនជាង​នេះ​ឯណោះ​។ អាកា​របែបនេះហើយ ​ដែលជា​ហេតុ​នាំ​ឲ្យ​ធ្វើ​ឲ្យ​ថ្លើម​ខូច​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com