ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សណ្តែកក្រហម​ចម្អិន​ជាមួយ​របស់​ម្យ៉ាង​នេះ ធ្វើ​ឲ្យ​រាង​អ្នក​ស្គម​ដោយ​មិនដឹង​ខ្លួន
24, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រូបមន្ត​មួយ​ប្រភេទ​ដែល​អាចធ្វើ​ឲ្យ​រាង​អ្នក​ស្អាត​បាន​។ តើ​មាន​វិធី​ធ្វើ​បែបណា​ខ្លះទៅ​?



​ដំបូង​អ្នក​អាច​យក​សណ្តែកក្រហម​ចំនួន​២០០​ក្រាម​ទៅ​លាង​ឲ្យ​ស្អាត រួច​ត្រាំ​ចំនួន​៦​ម៉ោង​។ បន្ទាប់មក អ្នក​អាច​យក​ត្រឡាច​ចំនួន​៤០០​ក្រាម​លាង​ឲ្យ​ស្អាត រួច​ចិត​សំបក​ចេញ ហើយ​ចិត​ជា​កង់ៗ​។ បន្ទាប់មកទៀត អ្នក​អាច​ដាំទឹក​ឲ្យ​ពុះ រួច​ដាក់​សណ្តែកក្រហម​ចូលទៅ​ដាំ​ឲ្យ​ឆ្អិន​។ ក្រោយ​ពេលដែល​សណ្តែកក្រហម​ឆ្អិន​ហើយ អ្នក​អាចដាក់​ត្រឡាច​ចូល បើក​គម្រប ប្រើ​ភ្លើង​កណ្តាល​ដាំ​ត្រឡាច​នោះ​រហូតដល់​ទន់​។ ក្រោយ​ពេលដែល​ទន់​រួច អ្នក​អាច​រោយ​អំបិល​បន្តិច​ចូល​ជាការ​ស្រេច រួច​យកមក​ពិសារ​។ រូបមន្ត​មួយ​នេះ អាចជួយ​ប៉ូវ​ឈាម បំបាត់​ហើម ធ្វើ​ឲ្យ​ក្រពះ​ដំណើរ​ការល្អ ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​ស្រួល​បត់ជើងធំ​។ ជាពិសេស គឺ​ធ្វើ​ឲ្យ​អ្នក​ស្គម​ស្អាត​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com