កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ចូលនិវត្តន៍​ពី​ជម្រើសជាតិ ដោយសារ​ចង់​ផ្តោត​តែ​លើ Everton?
24, Aug 2017 , 7:19 pm        
រូបភាព
​ខ្សែប្រយុទ្ធ Wayne Rooney  បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ហើយ​បន្ទាប់ពី​បដិសេធ​មិន​ចូលរួម​ក្នុង​ក្រុម​អន្តរជាតិ​សម្រាប់​ការប្រកួត​ជម្រុះ World Cup នៅ​ខែក្រោយ​។​



​ខ្សែប្រយុទ្ធ​របស់ Everton និង​ជា​អតីត​ប្រធាន​ក្រុម Manchester United នេះ ត្រូវបាន​ស្នើសុំ​ដោយ​លោកគ្រូ​បង្វឹក Gareth Southgate ឲ្យ​ចូល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វិញ​មុនពេល​ប៉ះ​ជាមួយ​ក្រុយ​ម​ជម្រើសជាតិ ម៉ា​លត៍ និង​ស្លូ​វ៉ា​គី​។​



​ប៉ុន្តែ​ក្រោយ​លោក Southgate ចង់បាន​រូបគេ​មកជួយ​ក្រុម​ជម្រើសជាតិ​វិញ​នោះ ខ្សែបម្រើ​វ័យ ៣១​ឆ្នាំនេះ​ក៏បាន​បដិសេធ​ហើយ​លើកឡើងថា​៖«​រាល់​ពេលដែល​ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូល​លេង​ក្រុម​ជម្រើសជាតិ​ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​ជា​កិ​តិ​យស​ណាស់  ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា​ពេលនេះ​គឺជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​ចូលនិវត្តន៍​»​។​
​មុន​ការប្រកាស​នេះ Rooney ក៏​ធ្លាប់​បង្ហើប​ដែរ​ថា រូបគេ​នឹង​ផ្តោត​តែ​លើ​ក្រុម Everton ប៉ុណ្ណោះ ហើយ​មិន​ខ្វល់​ពី​តំណែង​នៅ​ក្រុម​ជម្រើសជាតិ​ឡើយ​។​



​លោក Gareth Southgate អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​បាន​មើលរំលង​រូបគេ​កាលពី​ប្រកួត​ជាមួយ​ស្កុ​តឡែ​ន និង​អេ​ស្ប៉ា​ញ​កាលពី​ខែមិថុនា​កន្លងទៅ​។​
​ក្រោយ​រកបាន​ពីរ​គ្រាប់​នៅ​ដើមរដូវ​កាល​ដំបូង​នៃ​ការ​ត្រឡប់​ទៅ​ក្លិប​ចាស់ និង​ជា​គ្រាប់​ទី​២០០​នៅ Premier League នោះ Rooney បាន​និយាយថា​៖«​ខ្ញុំ​ប្រាកដ​ណាស់​ថា​ខ្ញុំ​នឹង​និយាយ​ទៅកាន់ Gareth Southgate ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត​។ យើង​នឹង​ឃើញ​អ្វីដែល​នឹង​កើតឡើង​»​។ នៅពេលនេះ​អ្វីដែល​យើង​ឃើញ​ពី​ការសម្រេច​របស់ Rooney គឺ​ការចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​។​



​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នេះ គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឲ្យ​ក្រុម​ជម្រើសជាតិ ចំនួន​៥៣​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ១១៩​ប្រកួត​។​
​មុន​ផ្លាស់​មកកាន់​ទឹកដី Goodison park នៅមុន​បើក​រដូវ​កាល​ថ្មី​កន្លងទៅ Rooney ក៏​ជា​អ្នករក​គ្រាប់​ច្រើនជាងគេ​ឲ្យ Manchester United ផងដែរ ដោយ​ស៊ុត​ចូល ២៥៣​គ្រាប់ ក្នុង​រយៈពេល ១៣​ឆ្នាំ​៕


Tag:
 បាល់ទាត់​
  Wayne Rooney
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com