ពីនេះ ពីនោះ
រន្ទះ​ជា​អ្វី​?
25, Aug 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពពក​ព្យុះភ្លៀង​កកើតឡើង កាលណា​ខ្យល់​ក្ដៅ​សើម​ស្ទុះ​ឡើង ហើយ​ជួប​ខ្យល់​ត្រជាក់​។ ចំហាយ​ទឹក​ក្នុង​ខ្យល់​ក្ដៅ​សើម កជាព​ពក​។ បើ​ខ្យល់​វល់​ខ្លាំង ពពក​រីកធំឡើងៗ​ដោយមាន​រាង​ដូច​ផ្កា​ស្ពៃ និង​ឡើង​ខ្មៅ ហៅថា ពពក​គុយ​មុ​ល​ឡូ​ណាំ​ប៊ូ​ស​(cumulonimbus)​។



​ក្នុង​ពពក​គុយ​មុ​ល​ឡូ​ណាំ​ប៊ូ​ស កូន​តំណក់​ទឹកតូចៗ​ត្រូ​រុញ​ឲ្យ​អណ្ដែត​ឡើងលើ​ដោយ​ច​រន្ធ​ស្ទុះ​ឡើង​។ ពេលទៅដល់​កំពូល​ព​ព​កវា​ក៏​ឡើង​ធំ និង​ក្លាយទៅជា​តំណក់ទឹក​ពិតៗ​។ កាលណា​ទឹក​នេះ​ធ្ងន់​ពេក​វា​ក៏​ធ្លាក់ចុះ នោះ​គឺ​ភ្លៀង​។ ការធ្លាក់​នៃ​គ្រាប់​ភ្លៀង​បង្កើតជា​ចរ​ន្ធ​ធ្លាក់ចុះ​។ ការ​កកិត​គ្នា​រវាង​ច​រន្ធ​ឡើង និង​ចរ​ន្ធ​ចុះ​បង្កើតបានជា​ថាមពល​អគ្គិសនី​។

​នៅ​បាត​ពពក​ព្យុះភ្លៀង មាន​ផ្ដុំ​បន្ទុកអគ្គិសនី ហើយ​កាលណា​មាន​មានការ​ខុសគ្នា​ខ្លាំង​ជាមួយ​អគ្គិសនី​ដី ការឆ្លង​ភ្លើង​ក៏​កើតឡើង នោះ​គឺ​«​រន្ទះបាញ់​»​។ ដូចនេះ​រន្ទះ​គី​ជា​បន្ទេរ​អគ្គិសនី​។​បន្ទេរ​នេះ​ក៏​កើតមានឡើង​ដែរ​នៅក្នុង​ពពក​មួយ ឬ​រវាង​ពពក​ពីរ​។ ផ្លេកបន្ទោរ​ភ្លឺ​យ៉ាង​ខ្លាំ​ជា​ខ្សែ​ភ្លែតៗ​ជ្រែក​ខ្យល់ ដោយ​បង្កើត​រលក​សូរ​លាន់ឮ​ខ្ទ័រ​វែងៗ នោះ​គឺ​«​ផ្គរ​»​។ ផ្លេកបន្ទោរ​ធ្វើ​ឲ្យ​ក​ខ្យល់​ឡើងក​ម្ដៅ​ខ្លាំង​ដល់​៣០ ០០០oC និង​មាន​ប្រវែង​ពី​១០០​ម រហូតដល់ ២០​គម ក្នុងករណី​ផ្លេកបន្ទោរ​បត់បែន​។​

(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។
​អត្ថ​ប​បទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖ គ្រោះមហន្តរាយ ធម្មជាតិ​។
​សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។
​អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។​



© រក្សាសិទ្ធិដោយ thmeythmey.com