ពីនេះ ពីនោះ
រវាង​ពាក្យ «​រំលឹក​» , «​រម្លឹក​» , «​រំឭក​» ប្រើ​ជំនួស​គ្នា​បាន​តាម​ត្រូវការ​ ​
25, Aug 2017 , 7:35 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា «​រំលឹក​» , «​រម្លឹក​» , «​រំឭក​» នេះ ត្រឹមត្រូវ​ទាំងបី គឺ​សរសេរ​ជា «​រំលឹក​» , «​រម្លឹក​» ឬ «​រំឭក​» ក៏បាន​ដែរ​។​



ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​រឭក​ឃើញ គឺ​ឲ្យ​នឹកឃើញ​, ឲ្យ​ភ្ញាក់ស្មារតី​, ឲ្យ​ចាំ​ឡើងវិញ​។ ឧទាហរណ៍​៖ រម្លឹកស្មារតី​, រំលឹក​គ្នា​, រំឭក​មេរៀន​។ ល​។​

កាលពី​សម័យ​មុនគេ​ច្រើន​ប្រើតែ​ពាក្យ រំលឹក​។ ប៉ុន្តែ សម័យ​ឥឡូវ​ក៏​សរសេរ រំឭក និង រំលឹក ឬ រម្លឹក នេះ ប្រើ​ជំនួស​គ្នា​បាន​តាម​ត្រូវការ​៕


© រក្សាសិទ្ធិដោយ thmeythmey.com