កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Tottenham នៅ​ពូ​ល​ជាមួយ​ជើងឯក​ចាស់ Real Madrid និង Dortmund
25, Aug 2017 , 10:21 am        
រូបភាព
Tottenham Hotspur នឹងត្រូវ​ជួប​ម្ចាស់​ជើងឯក​ចាស់ Real Madrid ក្នុង​ពានរង្វាន់  UEFA Champions League រដូវ​កាល ២០១៧-២០១៨ បន្ទាប់ពី​ការចាប់​ឆ្នោត​រើស​ពូ​ល​រួចរាល់ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែសីហា​នេះ​នៅ​ប្រទេស​ម៉ូ​ណា​កូ​។



Tottenham ស្ថិតនៅ​ពូ​ល H ត្រូវ​ប៉ះ​ជាមួយ Real Madrid មកពី​អេ​ស្ប៉ា​ញ​, Borussia Dortmund មកពី​អាល្លឺម៉ង់ និង Apoel ពី​ប្រទេស​ស៊ី​ប​។​

​អ្វីដែល​ពិសេស​ទៅទៀត​នោះ មាន​ក្រុម​មកពី​លី​ក​កំពូល​អង់គ្លេស​ដល់​ទៅ​៥ បាន​ឈានដល់​វគ្គ​ចាប់​ពូ​ល Champions League នេះ​រួមមាន Chelsea, Spurs, Man City, Livperpool និង Man Utd ដែល​ឈ្នះ​ជើងឯក EUFA Europa League រដូវ​កាល​មុន​។ ការប្រកួត​ជើង​ទី​១ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១២ និង ១៣ ខែកញ្ញា​នេះ​។​



​លទ្ធផល​របស់​ក្រុម​ផ្សេងទៀត​ដែល​បាន​ចាប់ឆ្នោត​រួច ពី​ពូ​ល A ដល់ H មាន​ដូចខាងក្រោម​៖

​ពូ​ល A៖ Benfica (​ព័រ​ទុយ​ហ្គា​ល់​), Manchester United (​អង់គ្លេស​), Basel (​ស្វី​ស​), CSKA Moscow (​រុស្ស៊ី​)
​ពូ​ល B៖ Bayern Munich (​អាល្លឺម៉ង់​), Paris St-Germain (​បារាំង​), Anderlecht (​ប៊ែ​ល​ហ្ស៊ី​ក​), Celtic (​ស្កុ​តឡែ​ន​)
​ពូ​ល C៖ Chelsea (​អង់គ្លេស​), Atletico Madrid (​អេ​ស្ប៉ា​ញ​), Roma (​អ៊ីតាលី​), Qarabag (​អា​ស៊ែ​បៃ​ហ្ស​ង់​)
​ពូ​ល D៖ Juventus (​អ៊ីតាលី​), Barcelona (​អេ​ស្ប៉ា​ញ​), Olympiakos (​ក្រិ​ក​), Sporting (​ព័រ​ទុយ​ហ្គា​ល់​)
​ពូ​ល E៖ Spartak Moscow (​រុស្ស៊ី​), Sevilla (​អេ​ស្ប៉ា​ញ​), Liverpool (​អង់គ្លេស​), Maribor (​ស្លូ​វេ​នី​)
​ពូ​ល F៖ Shakhtar Donetsk (​អ៊ុយ​ក្រែ​ន​), Manchester City (​អង់គ្លេស​), Napoli (​អ៊ីតាលី​), Feyenoord (​ហូ​ឡង់​)
​ពូ​ល G៖ Monaco (​បារាំង​), Porto (​ព័រ​ទុយ​ហ្គា​ល់​), Besiktas (​តួ​ក​គី​), RB Leipzig (​អាល្លឺម៉ង់​)
​ពូ​ល H៖ Real Madrid (​អេ​ស្ប៉ា​ញ​), Borussia Dortmund (​អាល្លឺម៉ង់​), Tottenham (​អង់គ្លេស​), Apoel (​ស៊ី​ប​)៕


Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com