ជាតិ
ពលរដ្ឋ​នៅ​អង្គរ​ផ្អើល​រកត្រី​នៅ​ស្ពាន​រាជ្យ​ដាក​
25, Aug 2017 , 7:19 pm        
រូបភាព
​សៀមរាប​៖ ពលរដ្ឋ​ជាច្រើន បាននាំគ្នា​ផ្អើល​រកត្រី នៅ​ស្ពាន​រាជ្យ​ដាក ឬ​នៅ​ក​សិន្ធុ​ទឹក​ប្រាសាទនាគព័ន្ធ ខាងកើត​ក្រុង​អង្គរធំ​។ តាម​ប្រជាពលរដ្ឋ​នៅ​ទី​នោះបាន​ឲ្យ​ដឹងថា  រយៈពេល​៤​ថ្ងៃ​មកហើយ ដែល​មនុស្ស​ពពាក់ពពូន បាននាំគ្នា​មក​បង់សំណាញ់​រកត្រី​ក្នុង​ទឹក​នៅ​ទីនោះ ក្រោយ​អាជ្ញាធរ​អប្សរា បាន​បើកទ្វារ​ទឹក​បញ្ចូល​ក្នុង​ក​សិន្ធុ​។​--

​ពលរដ្ឋ​ម្នាក់​បាន​និយាយថា ពួកគេ​តែង​មករក​ត្រី​នៅ​ចំណុច​ស្ពាន​រាជ្យ​ដាក​នេះ រាល់ពេល​អាជ្ញាធរ​បើកទ្វារ​ទឹក​ម្តងៗ​។ ទឹក​ដែល​បើក​បញ្ចូល​ទៅក្នុង​ក​សិន្ធុ​រាជ្យ​ដាក ឬ​ក​សិន្ធុ​នាគព័ន្ធ គឺ​តាម​អូរ​នៅ​ជិត​នោះ​ដែលមាន​ប្រភពដើម​ពី​ភ្នំ​គូលែន​។​

​គួរ​បញ្ជាក់ថា ស្ពាន​រាជ្យ​ដាក កសាងឡើង​នៅក្នុង​ឆ្នាំ​២០០៨ ក្រោយ​ពេលដែល​អាជ្ញាធរ​អប្សរា រកឃើញ​ទ្វារ​ទឹក​បុរាណ​នៅ​ទីនោះ​ឡើងវិញ និង​សម្រេច​បញ្ចូល​ទឹក​ក្នុង​ក​សិន្ធុ​តែម្តង​។ ពីមុន​នៅ​ទីនោះ អ្នកស្រុក​ប្រើប្រាស់​សម្រាប់​ស្ទូងស្រូវ​តែប៉ុណ្ណោះ​៕
 
​ខាងក្រោម​នេះ ជា​ទិដ្ឋភាព​ដែល​ប្រជាពលរដ្ឋ​ផ្អើល​រកត្រី​នៅ​ចំណុច​ស្ពាន​រាជ្យ​ដាក នា​ប្រាសាទនាគព័ន្ធ នៅ​រសៀល​ថ្ងៃទី​២៤ សីហា ឆ្នាំ​២០១៧






















































Tag:
 ត្រី​
  នាគព័ន្ធ​
  រាជ្យ​ដាក
© រក្សាសិទ្ធិដោយ thmeythmey.com