ពីនេះ ពីនោះ
×
បទ ពាក្យ៧
ដោយ ប៉ាកាខ្មៅ
-មេៗ មេៗ! គ្រប់កន្លែង ថាតាមរឿងស្តែងមេតូចធំ
ពាក្យមេឥឡូវគេនិយម ប្រើតាមសង្គមយើងសព្វថ្ងៃ។
-មិនមានងារអ្វីក៏មេដែរ គេហៅហូរហែផ្តល់តម្លៃ
មេមុខមេក្រោយដោយលើកដៃ មេអើយមេថ្លៃមកដល់ហើយ។
-តាមហាងផឹកស៊ីទីកម្សាន្ត មិនថាជិះឡានម៉ូតូឡើយ
មានគេហៅមេឆ្លេឆ្លាឆ្លើយ មិនបានកន្តើយទទួលមេ។
-គេប្រឹងហៅមេរេរកផល បើគិតឲ្យដល់មិនលេងទេ
ត្រៀមលុយឲ្យហើយក្រែងខ្មាសគេ ឲ្យអ្នកហៅមេកាហ្វេតែ។
-អ្នកប្រើពាក្យមេគេដឹងច្បាស់ មានរឿងច្រើនណាស់នៅស្រុកខ្មែរ
អែបមេមុខក្រោយនាំឲ្យប្រែ មានលាភហូរហែប្រែមុខមាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com