ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក ឃៀន ជនជាតិដើម​ភាគតិច​ជង ចង់ឃើញ​ភ្នំពេញ​ផ្ទាល់​ភ្នែក​ម្តង​
26, Aug 2017 , 9:39 am        
រូបភាព
​ពោធិ៍សាត់​៖ លោក កង ឃៀន ជា​ជនជាតិដើម​ភាគតិច​ជង ដែល​បាន​អះអាងថា​ខ្លួន​ស្គាល់​ក្រុងភ្នំពេញ​តាមតែ​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ​។ មាន​វ័យ​២៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង យុវជន​រូបនេះ ចង់ឃើញ​ទីក្រុង​ភ្នំពេញ​ដោយផ្ទាល់​នឹង​ភ្នែក​បាន​ម្តង​ក្នុង​ជីវិត​ខ្លួន ប៉ុន្តែ​មិន​ចង់​រស់​នៅឡើយ​។ មិន​ចង់​រស់នៅ ក៏​ព្រោះតែ​រូបគេ​ស្រឡាញ់ ជក់ចិត្ត នឹង​ធម្មជាតិ និង​យល់ថា​ទីក្រុង លំបាក​រស់នៅ​ជាង​តំបន់​ព្រៃ​។ លោក ឃៀន បញ្ជាក់​ដូច្នេះ​៖«​អត់​ចង់​រស់​នៅទេ គ្រាន់តែ​ចង់ទៅ​ឃើញតែ​ម្តង​បាន​»​។ ជនជាតិដើម​ភាគតិច​ជង បន្ថែមទៀតថា​៖«​បើ​យើង​នៅ​ក្រុង យើង​ចង់​អ្វី​ទាល់តែ​ទិញ​។ បើ​នៅ​ក្នុងព្រៃ តាម​ធម្មជាតិ​យើង យើង​គ្រាន់តែ​សុំ​គ្នា ហើយ​បន្លែ​អ្វី​ក៏មានដែរ​ធម្មជាតិ យើង​អាច​ទៅរក​ក្នុងព្រៃ​បាន ត្រី​អ្វី​អស់ហ្នឹង​»​។



ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​របស់​កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ thmeythmey.com ដែល​បាន​ទៅដល់​អូរ​សោម តាមរយៈ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដូចតទៅ​៖





© រក្សាសិទ្ធិដោយ thmeythmey.com