ពីនេះ ពីនោះ
តើ «​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​នៅ​មូលដ្ឋាន​» មានន័យ​ដូចម្ដេច​?
09, Sep 2018 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​នៅ​មូលដ្ឋាន​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​
«​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​នៅ​មូលដ្ឋាន​» (Local Disaster Risk Management (LDRM)) ជា​ដំណើរ​ការដែល​តួអង្គ​នៅ​មូលដ្ឋាន​(​ប្រជាជន សហគមន៍ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ ស្ថាប័ន និង​ផ្នែក​ធុរកិច្ច​) ចូលរួម​និង​មាន​ភាពជា​ម្ចាស់​ក្នុងការ​កំណត់ វិភាគ វាយតម្លៃ តាមដាន និង​ដោះស្រាយ​ហានិភ័យ​គ្រោះមហន្តរាយ និង​គ្រោះមហន្តរាយ តាមរយៈ​វិធានការ​នានា​ដែល​អាច​កាត់បន្ថយ ឬ​ប្រមើលមើល​មុខសញ្ញា​គ្រោះថ្នាក់ ភាព​ប្រឈម ឬ​ភាព​ងាយ​រងគ្រោះ ផ្ទេរ​ហានិភ័យ លើកកម្ពស់​ការឆ្លើយតប​និង​ស្តារ​គ្រោះមហន្តរាយ ព្រមទាំង​បង្កើន​សមត្ថភាព​ទូទៅ​។



​ជាទូទៅ ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​នៅ​មូលដ្ឋាន តម្រូវឱ្យមាន​ការសម្របសម្រួល​/​ការគាំទ្រ​ពី​តួអង្គ​ខាងក្រៅ​នៅ​ថ្នាក់ជាតិ តំបន់ និង​អន្តរជាតិ​។ ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​ថ្នាក់​សហគមន៍​កើតឡើង​បន្ទាប់ពី​មានការ​គ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​នៅ​មូលដ្ឋាន គឺ​នៅពេលដែល​សមាជិក​សហ​គម​ន៍​និង​អង្គការ​នានា​បាន​មូលមតិ​ធ្វើ​សេចក្តីសម្រេចចិត្ត​រួម​។​

ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕

© រក្សាសិទ្ធិដោយ thmeythmey.com