ជាតិ
ពីនេះ ពីនោះ
រូបត្លុក
សូមបន្ថយការប្រើប្រាស់ស្បោងប្លាស្ទិក ដើម្បីភពផែនដី!
× មន្រី្តជាន់ខ្ពស់ក្រសួងបរិស្ថាន បានឲ្យដឹង កន្លងមក ថា រដ្ឋាភិបាលមានផែនការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឲ្យបានចំនួន ៥០ភាគរយត្រឹមឆ្នាំ២០១៩ ហើយនឹងបន្តកាត់បន្ថយដល់ទៅ ៧០ភាគរយក្នុងឆ្នាំ ២០២០ខាងមុខ ដើម្បីគាំពារសុខភាពពលរដ្ឋ និងរក្សាសោភ័ណភាពបរិស្ថាន។
លោកស្រី Elodie Maria sube អនុព័ន្ធប្រតិភូសហគមន៍អឺរ៉ុប បានលើកឡើងថា ការកាត់បន្ថយ បានចំ ពោះការប្រើប្រាស់ថង់ប្លាស្ទិកនេះពិតជាមួយសារសំខាន់ណាស់ ព្រោះថង់ប្លាស្ទិកនេះ មានសារធាតុគីមីពុលប៉ះពាល់ដល់សុខភាព និងបរិស្ថានយ៉ាងធ្ងន់ធ្ងរហើយមានអាយុកាលវែង មិនងាយ រលាយរហូតដល់ជាង៥០០ឆ្នាំ ចំណែកលទ្ធភាពនៃការកែច្នៃឡើងវិញបានត្រឹមតែ៣ភាគរយប៉ុណ្ណោះ។
បើយោងតាមរបាយការណ៍ ពលរដ្ឋកម្ពុជាម្នាក់ ប្រើប្រាស់ថង់ប្លាស្ទីកជាមធ្យមមានចំនួន ២០០០ថង់ក្នុងមួយឆ្នាំ ដែលជាចំនួនដ៏ច្រើនបើប្រៀបធៀបនឹងបណ្ដាប្រទេសនៅអឺរ៉ុប៕
© រក្សាសិទ្ធិដោយ thmeythmey.com