ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
អ្នកស្រី ស៊ី​ឡ​ន ជិត​២០​ឆ្នាំ​ក្នុង​របរ​ដាល់អំបុក​
27, Aug 2017 , 8:39 pm        
រូបភាព
​ភូមិ​សាន​គរ ខ​,​ខេត្តកំពង់ធំ​៖ បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦ ពី​ភ្នំពេញ ឆ្ពោះទៅ​សៀមរាប ឬ​ពី​សៀមរាប ទៅ​ភ្នំពេញ ដល់​ភូមិសាស្ត្រ​ភូមិ​សាន​គរ ខ នោះ​យើង​នឹង​ប្រទះ​ភ្នែក​ឃើញ​រោង​តូចៗ ជា​ហូរហែ នៅ​អម​សងខាង​ផ្លូវ​។  នៅ​អ្នកភូមិ​សាន​គរ ខ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ កំពុង​ដាល់អំបុក និង​បាន​ជះក្លិន​យ៉ាង​ឈ្ងុយ ប៉ះ​ច្រមុះ​អ្នកដំណើរ​កាត់​តាម​នោះ​។​



អ្នកស្រី ស៊ី​ឡ​ន ជា​អ្នកភូមិ​ម្នាក់ ដែល​ប្រកប​របរ​ដាល់អំបុក​។ នៅ​ទីនោះ អ្នកស្រី​រួម​នឹង​ក្រុមគ្រួសារ ដែលមាន​ប្តី និង​កូន កំពុង​ដាល់អំបុក ដោយ​អ្នកខ្លះ​កំពុង​លីង​ស្រូវ ខ្លះ​កៀស និង​ខ្លះទៀត​ជាន់​ឈើ ដើម្បី​បុក​អំបុក​។ តាម​ការបញ្ជាក់​ពី​អ្នកស្រី ស៊ី​ឡ​ន គឺ​រយៈពេល​១៧​ឆ្នាំ​ហើយ ដែល​អ្នកស្រី​ប្រកប​របរ​ដាល់អំបុក​ល​ក់​។​

ក្នុង​មួយថ្ងៃ​អ្នកស្រី ស៊ី​ឡ​ន ដាល់អំបុក​បាន​ចន្លោះ​ពី ៥០ ទៅ​១០០​កំប៉ុង និង​រកចំណូលបាន​ពីមួយ​ម៉ឺន​រៀល ឡើងទៅ​ក្នុង​មួយថ្ងៃ ។ ក្រៅពី​ធ្វើស្រែ របរ​ដាល់អំបុក គឺជា​របរ​ទី​២ របស់​អ្នកភូមិ​សាន​គរ ខ រួម​និង​គ្រួសារ​អ្នកស្រី ស៊ី​ឡ​ន​ផងដែរ​។​

របរ​ដាល់អំបុក​រប​ស់​អ្នកភូមិ​សាន​គរ ខ គឺ​ចាប់ពី​ខែ មិថុនា ដល់​ខែតុលា​។ របរ​នេះ​ត្រូវការ​កម្លាំង​ច្រើន​នាក់ ចាប់ពី​៦​នាក់​ឡើងទៅ ដូចជា​អ្នក​លីង​ស្រូវ អ្នក​កៀសស្រូវ និង​អ្នក​ជាន់​ឈើបុក​អំបុក​ជាដើម​។ ក្នុង​អំបុក​មួយ​កំប៉ុង គេ​អាច​លក់​ក្នុងតម្លៃ ១៥០០​រៀល ហើយ​អ្នក​ដែល​ចូល​ទិញ​អំបុក​របស់​អ្នកភូមិ​សាន​គរ ខ មាន​ទាំង​ខ្មែរ និង​បរទេស​៕

ខាងក្រោម​នេះ​ជា​បទ​សម្ភាស​ខ្លី រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ​thmeythmey.com និង​អ្នកស្រី ស៊ី​ឡ​ន អ្នកភូមិ​សាន​គរ ខ ដែល​កំពុង​ដាល់អំបុក​លក់ ដូចតទៅ​៖









© រក្សាសិទ្ធិដោយ thmeythmey.com