អន្តរជាតិ
ចិន​ចង់​ដាក់​កម្រិត​ការសម្រេច​កាម​ដោយ​ខ្លួន និង​ការលេង​ហ្គេម​វីដេអូ​របស់​ក្រុម​ទាហាន​
18, Sep 2017 , 3:19 pm        
រូបភាព
ដោយ: ធីតា
ចង់​ក្លាយជា​ទាហាន​នៅ​ប្រទេស​ចិន​? លោក​-​អ្នក​ត្រូវ​ព្យាយាម​កាត់បន្ថយ​ឲ្យ​បាន​ច្រើន​នូវ​ការសម្រេច​កាម​ដោយ​ខ្លួនឯង និង​ការលេង​ហ្គេម​វីដេអូ​។ នេះ​បើតាម​គម្រោង​របស់​កង​ទ័ព​រំដោះប្រជាជន​ចិន (PLA) ក្នុង​គោលបំណង​ពង្រឹង​សុខភាព​កងទ័ព​ថ្មី​ដែល​ខ្លួន​រើស​ចូល​បម្រើការ​។​



សារព័ត៌មាន​របស់​ក​ង​ទ័ព​ប្រជាជន​ចិន (PLA) បាន​បង្ហោះ​លើ​បង្ហាញ​សង្គម​ផ្លូវការ​របស់ខ្លួន​ស្តីពី​មូលហេតុ​ចំនួន​១០​ដែល​អ្នក​ចង់​ចូល​បម្រើការ​កងទ័ព ដែល​បច្ចុប្បន្ន​មាន​កម្លាំង​ប្រមាណ​២​លាន​នាក់​។ PLA បានបង្ហាញ​ហេតុផល​សំខាន់​មួយចំនួន ដែល​បេក្ខជន មិនត្រូវ​បានជ្រើសរើស​។​

​ក្នុងចំណោម​អ្នក​ដែល​ប្រឡង​ធ្លាក់ PLA បាន​បញ្ជាក់ថា ភាគច្រើន​បណ្តាល​ពី​បញ្ហា​លើស​ទម្ងន់ ហើយ​៨​ភាគរយ​ទៀត  មាន​ជំងឺ​រីក​ធំ​សរសៃ​វ៉ែន​ក្នុង​ពងស្វាស​។ ករណីនេះ បង្កឡើង​ដោយ​ការសម្រេច​កាម​ដោយ​ខ្លួនឯង​លើសលុប ការលេង​វីដេអូ​ហ្គេម និង​កង្វះ​លំ​ហាត់ប្រាណ​។​

PLA បាន​បន្ថែមថា បញ្ហា​រាងកាយ ក៏ដោយ​ជាការ​សេព​ជាតិ​ស្រវឹង មិនបាន​ផ្តល់​ផល​អនុគ្រោះ​ក្នុងការ​ក្លាយជា​កម្លាំងយោធា​របស់​ចិន​នោះឡើយ​។ ក្រសួងការពារជាតិ​ចិន ក៏បាន​ចេញ​សេចក្តីជូនដំណឹង​កន្លង​មក​ផងដែរ​ថា បេក្ខជន​ដែល​ចង់​ក្លាយជា​ទ័ព​ចិន ត្រូវតែ​ឆ្លងកាត់​ការជ្រើសរើស​ដ៏​តឹងរ៉ឹង ជាពិសេស​ត្រូវមាន​ភាព​រឹងមាំ​ផ្នែក​រាងកាយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com