ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កសិករ​រំពឹងថា​«​ម្រេច​អូរ​សោម​»​ត្រូវគេ​ទទួលស្គាល់​ដូច​«​ម្រេច​កំពត​»
28, Aug 2017 , 7:39 pm        
រូបភាព
​ពោធិ៍សាត់​៖ កសិករ​ដាំ​ម្រេច​នៅក្នុង​ឃុំ​អូរ​សោម រំពឹងថា ម្រេច​ក្នុង​សហគមន៍​របសខ្លួន នឹងមាន​ការទទួលស្គាល់​គុណភាព ដូច​ម្រេច​កំពត​ដែរ​។ ការរំពឹងទុក​ដូច្នេះ ដោយសារតែ​កសិករ​នៅក្នុង​ឃុំ​អូរ​សោម បាន​អះអាងថា​ពួកគាត់​បាន​ចងក្រង​គ្នា​ជា​សហគមន៍ និង​កំពុងតែ​អភិវឌ្ឍន៍​ការដាំដុះ​ម្រេច​ឲ្យ​មាន​គុណភាព​ស្របតាម​ស្តង់ដារ​។  លោក ពី នី កសិករ​ដាំ​ម្រេច​ម្នាក់​នៅ​ឃុំ​អូរ​សោម ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ thmeythme.com ថា បច្ចុប្បន្ន​ម្រេចខ្មៅ កសិករ អាច​លក់​ម្រេចខ្មៅ បាន​តម្លៃ​១​មឺ​ន​៥​ពាន់​រៀល ទៅ​១​ម៉ឺន​៦​ពាន់​រៀល​។ ជា​តម្លៃ​ដែល​កសិករ​រូបនេះ​ត្អូញត្អែរ​ទាំង​ហួសចិត្ត ព្រោះ​តម្លៃ​នេះ​ទាប​ជាង​មុនពេល​ម្រេច​គាត់​ប្រមូល​ផល​។ ប៉ុន្តែ​ទោះយ៉ាងណា​ក្តី កសិករ​រូបនេះ មិនបាន​រួញរា អភិវឌ្ឍន៍​ម្រេច​ជាង​៤​ពាន់​ជន្លង់​របស់ខ្លួន ឲ្យ​មាន​លក្ខណៈ​ស្តង់ដា​នោះឡើយ​។ លោក​ជឿជាក់ និង​សង្ឃឹមថា ម្រេច​អូរ​សោម នឹងមាន​ការទទួល​ទាំង​ស្គាល់​គុណភាព និង​មានតម្លៃ​ដូច ម្រេច​កំពត​ដែរ ក្រោយ​មានការ​ទទួល​គុណភាព​ពី​អ្នកប្រើប្រាស់ ពិសេស​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​



​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខាងក្រោម​នេះ រវាង​កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​(thmeythmey.com ) និង​លោក ពី នី ដូចតទៅ​៖






Tag:
 ម្រេច​
 ​ អូរ​សោម​
© រក្សាសិទ្ធិដោយ thmeythmey.com