អត្ថបទពាណិជ្ជកម្ម
វិធីសាស្ត្រ​សិក្សា​បែប​ថ្មី​ដែល​បង្កើន​សហគ្រិនភាព​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​
30, Aug 2017 , 11:55 am        
រូបភាព
ដោយ:
​ស្រប​ពេលដែល​ពិភពលោក​កំពុងមាន​ការវិវត្ដន៍​ឥតឈប់ឈរ ទម្លាប់​សិក្សា​ក្នុង​ថ្នាក់រៀន​បែប​ប្រពៃណី​នៅតាម​សាកលវិទ្យាល័យ​ដែល​សង្កត់ធ្ងន់​ទៅលើ​ការ​ស្ដាប់​គ្រូបង្រៀន​តែមួយ​មុខ​ហាក់បីដូចជា​ហួស​សម័យ​បន្តិច​ហើយ​។ ដើម្បី​ឲ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ហើយ​មាន​បំ​និ​ន​ផ្សេងៗ​ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុង​ពិភពលោក​ក្នុងពេល​បច្ចុប្បន្ននេះ គឺ​ទាមទារ​ឲ្យ​ស្ថាប័ន​អប់រំ​ឧ​ត្ត​ម​សិក្សា​បង្កើត​នូវ​មជ្ឈដ្ឋាន​សិក្សា​មួយ​ដែល​ជំរុញ​វប្បធម៌​ស្វ័យ​សិក្សា សមត្ថភាព​ស្រាវជ្រាវ និង​សហគ្រិនភាព​។ ជាក់ស្ដែង សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​បាន​បង្កើត MIS Innovations Lab ដែលជា​កន្លែង​សិក្សា​ស្រាវជ្រាវ និង​បង្កើត​នូវ​កម្មវិធី​ច្នៃប្រឌិត​ថ្មីៗ ចាប់តាំងពី ខែសីហា ឆ្នាំ​២០១៦​មក​។​

MIS Innovations Lab មិនមែនជា​កន្លែង​សិក្សា​បែប​សាមញ្ញ​ដូច​ក្នុង​ថ្នាក់រៀន​ធម្មតា​នោះទេ តែ​ជា​បន្ទប់​សិក្សា​ពិសេស ដែល​និស្សិត​ពី​ជំនាញ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ អាច​សុំចូល​ជា​សមាជិក ហើយ​ចូលរួម​ផ្លាស់ប្តូរ​គំនិត​ជាមួយគ្នា​ដើម្បី​ផ្ដួចផ្តើម​អាជីវកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ផ្សេងៗ​។ និស្សិត​ដែលមាន​សក្ដានុពល​អាច​ចូល​ជា​សមាជិក​របស់ MIS Innovations Lab នេះ ហើយ​ពួកគេ​ត្រូវ​ចំណាយពេល ១២ ខែ​នៅក្នុង​កម្មវិធី​នេះ ដើម្បី​ធ្វើការ​ដោយផ្ទាល់​ជាមួយ​សមាជិក​ក្រុម​របស់ខ្លួន ដើម្បី​សិក្សា​ទម្រង់​អាជីវកម្មរ​ផ្សេងៗ ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក៏ដូចជា​ការភ្ជាប់​ទំនាក់​ទំនង​អាជីព​ជាមួយ​ភាគី​ក្រុមហ៊ុន​សំខាន់ៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​នេះ​។​



​គួរបញ្ជាក់​ផងដែរ​ថា មកដល់ពេលនេះ​និស្សិត​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ដែលជា​សមាជិក​នៃ MIS Innovations Lab នេះ បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ផ្សេងៗ ព្រមទាំង​ទទួលបាន​ពានរង្វាន់​ជាច្រើន​ទាំង​ថ្នាក់ជាតិ និង​នៅលើ​ឆាក​អន្តរជាតិ​។ ជាក់ស្តែង ក្រុមនិស្សិត​មួយ​បាន​បង្កើត​គម្រោង Vehicle Maintenance ជា​លើកដំបូង​ហើយ​ទទួលបាន​ជ័យជំនះ​ក្នុងការ​ប្រកួត Business Model Competition និង​បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​វគ្គ​បន្ទាប់​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់​មេគង្គ នា​ឆ្នាំ ២០១៧​។ ចំណែក​ក្រុមនិស្សិត​របស់ MLab ក៏បាន​ឈ្នះ​ពានរង្វាន់​ចំនួន​បី ពី World Bank’s innovation awards ជាមួយនឹង​ការបង្កើត​កម្មវិធី​ថ្មី​ទាក់ទង​នឹង​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​។ ដោយឡែក​ក្រុមនិស្សិត​គម្រោង​កម្មវិធី Spare និង GoSoccer បានឈ្នះ​ការប្រកួតប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី SmartStart ដែល​ពួកគេ​ទទួលបាន​ទឹកប្រាក់​ចំនួន ៤០០០ ដុល្លារ ដើម្បី​ចាប់ផ្តើម​ប្រតិ​ប​ត្ត​ការ​គម្រោង​របស់​ពួកគេ​។​



​ទាំងអស់នេះ​ជា​សមិទ្ធផល​ដែល​កើតចេញពី​ទស្សន​វិ​ស្ស័​យ និង​បេសកកម្ម​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ក្នុង​ការបង្កើត​នូវ​វិធីសាស្ត្រ​និង​មជ្ឈដ្ឋាន​អប់រំ​ថ្មី​និង​ល្អៗ​សម្រាប់​និស្សិត​ដែល​អាច​ឲ្យ​ពួកគេ​ចាប់យក​វិធីសាស្ត្រ​សិក្សា​ស្រាវជ្រាវ​បែប​ថ្មី និង បង្កើន​នូវ​សហគ្រិនភាព​របស់ខ្លួន​។ ចំពោះ​សិស្ស​និស្សិត​ដែលមាន​ចំណាប់អារម្មណ៍ អាច​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Zaman University) របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​វិធី​ស្រា​ស្ត្រ​សិក្សា​បែប​ថ្មី​ជាមួយ​គម្រោង​ស្រាវជ្រាវ​បច្ចេកវិទ្យា​ទំនើបៗ​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com