ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់ដាក់ទូរស័ព្ទដៃក្នុងហោប៉ៅខោ មិនល្អចំពោះសុខភាពឡើយ
× មនុស្សយើងភាគច្រើន វាសឹងតែជារឿងអូតូម៉ាទិចទៅហើយ ដែលគ្រប់ពេលចេញពីផ្ទះ គឺចាប់យកតែខោផ្ទះ និងទូរស័ព្ទដៃដាក់ក្នុងហោប៉ៅ។ ប៉ុន្តែអ្វីដែលមនុស្សភាគច្រើនមិនបានដឹងនោះគឺថា ទម្លាប់បែបនេះអាចមានផលអាក្រក់ខ្លាំងដល់សុខភាពអ្នក។
អស់រយៈពេលច្រើនឆ្នាំមកហើយដែលថា មានអង្គការជាច្រើននៅជុំវិញពិភពលោកបានកំពុងតែធ្វើការស្រាវជ្រាវថា តើការប្រើប្រាស់ទូរស័ព្ទឆ្លាតវ៉ៃនិងការប៉ះពាល់វាលើរាងកាយអាចប្រឈមខ្ពស់នឹងមហារីកឬអត់។ ថ្វីបើមិនទាន់មានសេចក្តីសន្និដ្ឋានចុងក្រោយពិតប្រាកដនៅឡើយក៏ដោយ តែលទ្ធផលគឺមិនល្អនោះទេ ដោយមានការសិក្សាជាច្រើនបានរកឃើញថា ការប្រើប្រាស់ទូរស័ព្ទដៃដែលប៉ះពាល់នឹងស្បែកច្រើន នឹងធ្វើឲ្យកើតមហារីកពងស្វាស។ លើសពីនេះទៅទៀត វាក៏មានអំណះអំណាងមួយបញ្ជាក់ថា ទូរស័ព្ទដៃអាចបំផ្លាញប្រព័ន្ធសរសៃប្រសាទកណ្តាល (CNS) ដែលជារឿងមួយធ្ងន់ធ្ងបំផុត។
ប៉ុន្តែតើវាអាចកើតឡើងដោយរបៀបម៉េចទៅ? មែនហើយ ទូរស័ព្ទឆ្លាតវ៉ៃនឹងបង្កើតថាមពលអេឡិចត្រូម៉ាញ៉េទិចក្នុងទម្រងនៃរលកហ្វ្រេកង់វិទ្យុ។ មានន័យថា កាលណាអ្នកដាក់វាកាន់តែជិតខ្លួន កាំរស្មីដែលត្រូវរង់ប៉ះពាល់កាន់តែខ្លាំង ហើយក៏អាចផ្តល់ជាផលប៉ះពាល់ដល់សុខភាពខ្លាំងក្លាផងដែរ។
សម្រាប់មនុស្សបុរស ការដែលដាក់ទូរស័ព្ទឆ្លាតវៃនៅជិតពងស្វាស វាអាចបន្ថយការផលិត និងចលនារបស់មេជីវិតឈ្មោលបាន។ ប៉ុន្តែកុំទាន់ខ្លាចអី ព្រោះវាមិនមែនមានន័យថាមនុស្សគ្រប់គ្នាសុទ្ធតែដាក់ទូរស័ព្ទក្នុងហោប៉ៅទាំងអស់សុទ្ធតែមិនអាចមានកូនបាននោះទេ។
សម្រាប់មនុស្សស្រីវិញក៏ប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ជាពិសេសការដែលប្រើទូរស័ព្ទញឹកញាប់ពេកក្នុងពេលមានផ្ទៃពោះ ឬដាក់វានៅជិតទារកក្នុងផ្ទៃពេក។ រឿងនេះអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រព័ន្ធប្រដាប់បន្តពូជ និងទារកដែលមិនទាន់កើតផងដែរ។
ស្ថិតក្នុងចំណុចនេះ មិនខ្វល់ថាអ្នកយល់ឃើញដូចម្តេចទេ ប៉ុន្តែរលកកាំរស្មីចេញពីទូរស័ព្ទៃគឺមិនល្អចំពោះរាងកាយឡើយ។ ទោះបីជាវាមិនទាន់មានការសន្និដ្ឋានច្បាស់លាស់នៅឡើយ យកល្អគួរតែមានការប្រុងប្រយ័ត្នឲ្យបានច្រើនផង។ ដូច្នេះនៅពេលអ្នកចេញពីផ្ទះលើកក្រោយ ចូរដាក់ទូរស័ព្ទទៅក្នុងកាបូប ឬកាតាបវិញទៅ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com