ជាតិ
ភ្ជុំបិណ្ឌ​៖ ជនជាតិ​អាមេរិក លោក Trent Walker ស្មូត​ទំនួញ​ប្រេត​
31, Aug 2017 , 10:39 pm        
រូបភាព
លោក Trent Walker
លោក Trent Walker
​ភ្នំពេញ​៖ លោក Trent Walker សិក្សា​ធម៌​ស្មូត និង​ធម៌​បទ នៅ​កម្ពុជា តាំងពី​ឆ្នាំ ២០០៥​។ ជនជាតិ​អាមេរិក វ័យ​៣០​ឆ្នាំ​រូបនេះ អាច​ស្មូត​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​។



ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក Walker បាន​ស្មូត​ទំនួញ​ប្រេត ជា​ភាសា​ខ្មែរ​។ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖



​បច្ចុប្បន្ន​លោក Trent Walker កំពុង​សិក្សា​ស្រាវជ្រាវ អភិរក្ស សាស្ត្រា​ស្លឹករឹត និង​ក្រាំង​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​និក្ខេបបទ ការពារ​ថ្នាក់បណ្ឌិត​របស់លោក នៅ​សាកលវិទ្យាល័យ California Berkeley​។ សារព័ត៌មាន​ថ្មីៗ នឹង​រាយការណ៍​ពិស្ដារ​ពី​ខ្សែជីវិត និង​មូល​ហេតុដែល​លោក  Trent Walker ចូលចិត្ត​សិក្សា​ធម៌​ស្មូត និង​ធម៌​បទ ក្នុង​ព្រះពុទ្ធសាសនា នៅពេល​ក្រោយ​ទៀត​៕








Tag:
 ស្មូត​
 ​ ទំនួញ​ប្រេត​
 ​ ជនជាតិ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com