រថយន្ត
អត្ថបទពាណិជ្ជកម្ម
ការមកដល់​ជា​ផ្លូវការ​នៃ Range Rover Velar នៅ​កម្ពុជា​
01, Sep 2017 , 4:32 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ទទួល​សិទ្ធ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត Jaguar Land Rover (JLR) នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​មោទនភាព​ប្រកាសជូន​សាធារណជន​ទាំងអស់​ថា រថយន្ត​ម៉ូ​ដែល​ថ្មីស្រឡាង Range Rover Velar បាន​មកដល់​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ទីផ្សារ​ដំបូង​គេ​បង្អស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បានទទួល​មុនគេ​នូវ​រថយន្ត​ម៉ូ​ឌែ​ល​ថ្មីស្រឡាង​ពី​ត្រកូល Range Rover ហើយ​រថយន្ត​ម៉ូ​ឌែ​ល​ថ្មីស្រឡាង​នេះ​មានតម្លៃ​ត្រឹមតែ $ ១៦៣,000.00 ។​

​តំលៃ​ខាងលើនេះ​រួមបញ្ចូល អត្ថប្រយោជន៍​ជាច្រើន​ដូចខាងក្រោម​៖

១. កញ្ចប់​សេវាកម្ម​ថែទាំ​ជួសជុល​រថយន្ត​ដោយ​ឥត​ថ្លៃ​រយៈ​៥​ឆ្នាំ ឬ ៦៥០០០​គម (​មានតម្លៃ ១០០០០ ដុល្លារ​អាមេរិក​) ដែលមាន​ការផ្តល់សេវា​មួយដង ក្នុង​មួយឆ្នាំ ឬ ១៣០០០​គម រួមបញ្ចូល​ដោយ​ឥតគិតថ្លៃ​លើ​កម្លាំង​ពលកម្ម គ្រឿងបន្លាស់​សុទ្ធ (​ភ្ជាប់​ជាមួយ​នូវ​ការធានា​លើ​គ្រឿងបន្លាស់​រយៈពេល​១២​ខែ​) និង​ប្រេងម៉ាស៊ីន ព្រមទាំង​ប្រេង​រថយន្ត​ដទៃទៀត​

២. ការធានា​ពី​រោងចក្រ​រយៈពេល​៣​ឆ្នាំ ឬ ១០០០០០​គម (​មានតម្លៃ ៥០០០ ដុល្លារ​អាមេរិក​)

៣.​រថយន្ត​ដែល​ផលិតឡើង​សម្រាប់​ប្រភេទ​ប្រេង ដែល​ត្រូវបាន​នាំចូល និង​ដាក់លក់​ដោយ​ហាង​លក់​រថយន្ត​មួយ​ទឹក គឺជា​រថយន្ត​ដែល​ផលិតឡើង​សម្រាប់​ទីផ្សារ​អឺរ៉ុប​ដែលមាន​អាកាសធាតុ​ត្រជាក់​។ លើសពីនេះ​ទៀត រថយន្ត​ទាំងនេះ​មិន​ត្រូវបាន​ផលិតឡើង​ដើម្បី​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា ដែលមាន​គុណភាព​ប្រេង (​ទាំង​ប្រេង​ម៉ា​ស៊ុត និង​ប្រេងសាំង​) ខុសពី​ប្រទេស​ផ្សេងៗ​។ ភាពខុសគ្នា​នៃ​គុណភាព​ប្រេងឥន្ធនៈ និង​គ្រឿង​ម៉ាស៊ីនរថយន្ត​តាម​ស្តង់ដារ​ប្រេង​នេះ បង្កអោយមាន​បញ្ហា​លើ​ដំណើរការ​របស់​រថយន្ត​ដូចជា បញ្ហា Diesel Particulate Filter (DPF) និង បញ្ហា AD-BLUE (Additive)​។​

 ៤.​ផលិតផល​ពី​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ទីផ្សារ​កម្ពុជា  តម្រូវ​តាម​គុណភាព​ប្រេងឥន្ធនៈ (​ស្តង់ដារ​ប្រភេទ​ប្រេង Euro៤);  ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ និង​ប្រព័ន្ធ​កំដៅ​ម៉ាស៊ីន​សមស្រប​ទៅតាម អាកាសធាតុ​ត្រូពិច​; គ្មាន​បញ្ហា Diesel Particulate Filter (DPF) និង គ្មាន​បញ្ហា AD-BLUE (Additive)

៥. អតិថិជន​រថយន្ត​សុទ្ធ​ទាំងអស់ ទទួលបាន​នូវ​ព័ត៌មាន​ពី​សេវាកម្ម​ផ្សេងៗ និង​ការ​តម្លើង​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ (Software Upgrades) ដែល​ផ្តល់ជូន​ដោយ​មេជាង ដែល​បានទទួល​ការបណ្តុះបណ្តាល និង​ទទួលស្គាល់​ពី​រោងចក្រ​ផ្ទាល់ ប្រើប្រាស់​នូវ​ឧបករណ៍​ជំនាញ​ពី​រោងចក្រ​។​



​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖
​លោក អ៊ូ​ល ហ្សេ​បេ​កឺ​
​នាយក​គ្រប់គ្រង​ទូទៅ​ផ្នែក​រថយន្ត Jaguar Land Rover
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​
​អគារ​តាំង​លក់ ២៦៤A មហាវិថី​សហព័ន្ធ​រុស្សី រាជធានី​ភ្នំពេញ​
​ទូរស័ព្ទ​លេខ ០២៣ ៨៨៨ ៨១១


(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com