ជាតិ
សេដ្ឋកិច្ច
អ្នកមាន​ក្រដាស​ប្រាក់រៀល​ចាស់ ទក់ រហែក អាច​សុំ​ប្ដូរ​ថ្មី ចាប់ពី​ថ្ងៃទី​១១​ខែកញ្ញា​
03, Sep 2017 , 8:19 pm        
រូបភាព
ដោយ:
 
​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ខិតចូល​មកដល់​ខាងមុខនេះ ធនាគារជាតិ​នៃ​កម្ពុជា​បានប្រកាស​ដល់​សាធារណជន​អាច​យក​ក្រដាស​ប្រាក់រៀល​ចាស់ ទុក ឬ​រហែក ប្ដូរ​យក​ក្រដាសប្រាក់​ថ្មី ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំនេះ​។​



​សេចក្ដីជូនដំណឹង​រប​ស់​ធនាគារជាតិ នៅ​ថ្ងៃទី​៣១​ខែសីហា​បាន​ឲ្យ​ដឹងថា ការប្ដូរ​ក្រដាស់ប្រាក់​នេះ​ស្ថិតក្នុង​យុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល ដែល​គេ​អាច​ប្ដូរ​ក្រដាសប្រាក់​នៅតាម​បញ្ជរ​បេឡា​នៅ​គ្រប់​សាខា​ធនាគារជាតិ (​លើកលែង​ស្នាក់ការ​កណ្ដាល​) រៀងរាល់​ម៉ោង​ធ្វើការ​៕
 

Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com