ពីនេះ ពីនោះ
អ្វី​ទៅជា «​សំណើម​ខ្យល់​» និង «​សំណើម​ដី​»?
09, Sep 2018 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ «​សំណើម​ខ្យល់ » និង «​សំណើម​ដី​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​សំណើម​ខ្យល់​» (Humidity) ជា​បរិមាណ​ចំហាយ​ទឹក នៅក្នុង​ខ្យល់ ដែល​បញ្ជាក់​ពី​ភវនីយភាព​នៃ​កំណកអាកាស​ធាតុ​(​ទឹកភ្លៀង សន្សើម អ័ព្ទ ...)​។ បើកាលណា​កម្រិត​សំណើម​ខ្យល់​ខ្ពស់ នោះ​ប្រសិទ្ធភាព​នៃ​ការបញ្ចេញ​ញើស​ថយចុះ​និង​ធ្វើឱ្យ​រាងកាយ​ត្រជាក់ ដោយ​ការកាត់បន្ថយ​អត្រា​រំហួត​សំណើម​ពី​ស្បែក​។ ឥទ្ធិពល​នេះ​ត្រូវបាន​គណនា​ដោយ​តារាង​ស​ន្ទ​ស្សន៍ កម្តៅ​ឬ​ស​ន្ទ​ស្សន៍​សំណើម​។​
 
​ចំណែកឯ «​សំណើម​ដី​» (Soil moisture) ជា​បរិ​មាណទឹក​ដែល​រក្សាទុក​នៅក្នុង​ដី​ក្នុង​សណ្ឋាន​រាវ​ឬ​កក​។ 
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
 
 
 
 

Tag:
 ពីនេះ​ពី​នោះ​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com