រថយន្ត
អន្តរជាតិ
លោក ដូ​ណា​ល់ ត្រាំ ក៏​ជា​អ្នកលេង​ម៉ូត​រថយន្ត​ម្នាក់​ដែរ ជាពិសេស​រថយន្ត​ដែលមាន​ពណ៌​មាស​
04, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ធីតា
​លោក ដូ​ណា​ល់ ត្រាំ មហាសេដ្ឋី​អ​ចនទ្រ​ព្យ ដែល​ក្លាយជា​ប្រធានាធិបតី​អាមេរិក ក៏​ជា​អ្នក​ចូលចិត្ត​រថយន្ត​ម្នាក់​ផងដែរ ដោយ​លោក​បាន​ចំណាយលុយ​មួយផ្នែក​លើ​ការទិញ​រថយន្ត​ដែល​ខ្លួន​ចូលចិត្ត​។ បើតាម​ការផ្សាយ​សារព័ត៌​មា ន​យានយន្ត Car Keys លោក​ត្រាំ មាន​រថយន្ត​ចម្រុះ​ជាច្រើន​ប្រភេទ មាន​ទាំង​រថយន្ត​សម័យ​ទំនើប និង​រថយន្ត​ដែល​អាយុកាល​ច្រើន​ទសវត្សរ៍​។​



​លោក ដូ​ណា​ល់ ត្រាំ គឺជា​អ្នកគាំទ្រ Rolls-Royce ម្នាក់ ដោយ​លោក​មាន​រថយន្ត​ម៉ាក​នេះ​លើសពី​មួយ​។ លោក Stephen Goldasz អ្នកយកព័ត៌មាន​រប​ស់ Car Keys បាន​បញ្ជាក់ថា  Rolls-Royce Silver Cloud ដែល​ផលិត​នៅ​ឆ្នាំ​១៩៥៦ ជា​រថយន្ត​ដំបូង​របស់លោក​ត្រាំ ដែល​គាត់​នៅតែ​ពេញចិត្ត​រហូតដល់​បច្ចុប្បន្ន​។ បើតាម​តម្លៃ​លើ​ទីផ្សា រថយន្ត​ប្រភេទ​អាច​លក់បាន​ចន្លោះ​ពី​២៥០០០​ដុល្លារ​អាមេរិក ទៅ​ជាង​១១​ម៉ឺន​ដុល្លារ​អាមេរិក​ទៅតាម​លក្ខខណ្ឌ និង​ប្រវត្តិ​ប្រើប្រាស់​។​



​អ្នកសារព័ត៌មាន​ជំនាញ​ផ្នែក​យានយន្ត ក៏​ធ្លាប់​ឃើញ​លោក ត្រាំ ប្រើប្រាស់​រថយន្ត Lamborghini Diablo ផលិត​នៅ​ឆ្នាំ​១៩៩៧ ផងដែរ​។ វា​ជា​ប្រភេទ​រថយន្ត​ដ៏​ល្បីល្បាញ​បំផុត​ដែល​ផលិត​នៅ​អ៊ីតាលី​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​ត្រាំ បាន​លក់​វា​ចេញ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ តាម​តម្លៃ​នៅលើ eBay រថយន្ត Diablo នេះ មានតម្លៃ​រហូតដល់​ទៅដល់​៤៦​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ចំពោះ​ប្រភេទ Mercedes វិញ លោក ត្រាំ បាន​ជិះ​ម៉ូ​ដែល Mercedes-Maybach S600 និង Mercedes-Benz SLR McLaren​។ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ប្រធានាធិបតី​អាមេរិក​រូបនេះ ប្រើប្រាស់​រថយន្ត SLR McLaren ដែល​ផលិត​នៅ​ឆ្នាំ​២០០៣ ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន Mercedes និង​ក្រុមហ៊ុន McLaren Automotive​។​



​លោក Goldasz ក៏​ចាប់អារម្មណ៍​ផងដែរ​ថា លោក​ត្រាំ ចូលចិត្ត​ម៉ូ​ដែល Cadillac ដោយ​លោក​មាន​លើសពី​មួយ ក្នុងនោះ​មានដូចជា Escalade SUV, Cadillac Allante ជាដើម​។ លោក​ត្រាំ ធ្លាប់​លើកឡើងថា ក្រុមហ៊ុន Cadillac បាន​ជូន Allante សម្រាប់​គាត់​ទុកជា​អនុស្សាវរីយ៍ ដោយ​វា​មាន​ពណ៌​មាស និង​ជា​ពណ៌​ដ៏​ពេញនិយម​បំផុត​របស់លោក​។​

​ចំណែក​រថយន្ត​ប្រភេទ​កីឡា​វិញ លោក ត្រាំ បានជ្រើសរើស​យក​ម៉ូ​ដែល Tesla Roadster ដែល​ត្រូវបាន​ចាត់ទុកថា ជា​ជម្រើស​ដ៏​ភ្ញាក់ផ្អើល​។ Roadster ជា​ប្រភេទ​រថយន្ត​ការពារ​បរិ​ស្ថាន ហើយ​វា​ហាក់ដូចជា​មិន​សក្តិសម​ទាល់តែសោះ​សម្រាប់​អ្នកនយោបាយ ដែលជា​ទូទៅ​មិនសូវ​គិតគូ​លើ​បញ្ហា​អាកាសធាតុ​នោះឡើយ​។​



24 Karat Gold Chopper មិនមែនជា​រថយន្ត​នោះឡើយ ប៉ុន្តែ​វា​យានជំនិះ​ដែល​លោក ត្រាំ ចូលចិត្ត​បំផុត​។ ម៉ូតូ​នេះ លំអរ​ដោយ​មាស​ភ្លឺ​ចិញ្ចែងចិញ្ចាច ដែល​រចនា​ដោយ​លោក Paul Teutal Sr. សហ​ស្ថាបនិក​ម្នាក់​របស់​ក្រុមហ៊ុន Orange County Choppers​។​

​រថយន្ត​ផ្សេងទៀត​ដែល​លោក ត្រាំ ប្រើប្រាស់​រួមមាន 2011 Chevrolet Camaro Indianapolis 500 Pace Car, Rolls Royce Phantom , 2007 Ferrari F430 F1 Coupe ជាដើម​៕






Tag:
 ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com