ជាតិ
សុវត្តិភាព ចរាចរណ៍
បើកបរ​ខ្ជីខ្ជា​ធ្វើ​ឲ្យ​អ្នកដទៃ​របួស​ធ្វើការ​មិនបាន​លើសពី​៨​ថ្ងៃ ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​៦​ខែ ទៅ​២​ឆ្នាំ​
19, Mar 2018 , 6:59 pm        
រូបភាព
ដោយ:
​ជន​ណា​ដែល​បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា ឬ​មិន​ប្រុងប្រយ័ត្ន ធ្វើ​ឲ្យ​អ្នកដទៃ​មាន​របួស ហើយ​ជនរងគ្រោះ អសមត្ថភាព​ធ្វើការ ស្មើ ឬ​លើសពី​៨​ថ្ងៃ គិតពី​ថ្ងៃកើតហេតុ ត្រូវដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​។ នេះ​បើតាម​មាត្រា​៨៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ មាត្រា​ដដែល ឲ្យ​ដឹង​ទៀតថា ជន​ប្រព្រឹត្ត​នឹងត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ​១៥​លាន​រៀល បើ​អ្នក​ជនល្មើស​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ ឬ​មាន​បណ្ណ​បើកបរ​តែ​មិនត្រូវ​តាម​ប្រភេទ​យានយន្ដ ធ្វើ​ឲ្យ​មាន​របួស​មនុស្ស​ច្រើន​នាក់ ហើយ​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​ជាដើម​។



​មាត្រា​៨៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចែងថា ជន​ណា​ដែល​បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទបញ្ញត្តិ​ស្ដី​ចរាចរណ៍​ផ្លូវគោក បណ្ដាល​ឲ្យ​អ្នកដទៃ​មាន​របួស ហើយ​អ្នករងគ្រោះអសមត្ថភាព​ធ្វើការ ស្មើ ឬ​លើសពី​៨​ថ្ងៃ​គិតពី​ថ្ងៃកើតហេតុ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​។ 

​មាត្រា ដដែល បានបញ្ជាក់​ទៀតថា បទល្មើស​ខាងលើ អាច​ត្រូវ​ផ្ដន្ទាទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មានចែង​ក្នុង​មាត្រា ៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ផងដែរ​។​

​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក  មាត្រា​៨៣ ដែល ក៏បាន​បញ្ជាក់ទៀតថា​អំពើ​ល្មើស​ខាងលើ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១៥​លាន​រៀល បើ​អំពើ​នេះ​ប្រព្រឹត្ត​ក្នុងករណី​ដូចជា បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ ឬ​មាន​បណ្ណ​បើកបរ​តែ​មិនត្រូវ​តាម​ប្រភេទ​យានយន្ដ​។ អ្នកប្រព្រឹត្ត​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ដោយមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០,៤០​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០​ក្រាម ក្នុង​មួយ​លី​ត​ឈាម​ឡើងទៅ​។ មាន​របួស​មនុស្ស​ច្រើន​នាក់ ហើយ​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ក្នុង​បំណង​គេចវេស​ពី​ការទទួលខុសត្រូវ​។

​ចំពោះ​បទល្មើស​ដែល​មានចែង​ក្នុង​មាត្រា ៨៣​នេះ ទោស​បន្ថែម​អាច​ត្រូវបាន​ប្រកាស​ហាម​ប្រកប​វិជ្ជាជីវៈ បើ​បទល្មើស​នេះ ប្រព្រឹត្ត​នៅក្នុង​ព​លេ​ប្រកប​វិជ្ជាជីវៈ ឬ​នៅ​ក្នុងឱកាស​នៃ​ការប្រកប​វិជ្ជាជីវៈ​នេះ​ជា​ស្ថាពរ ឬ​សម្រាប់​រយៈពេល ៥​ឆ្នាំ​យ៉ាងច្រើន​។ ហាម​បើកបរ​យានយន្ដ​គ្រប់​ប្រភេទ រយៈពេល​៥​ឆ្នាំ​យ៉ាងច្រើន និង​ព្យួរ​លិខិត​បើកបរ​រយៈពេល​៥​ឆ្នាំ​យ៉ាងច្រើន​។

​បិទ​ផ្សាយ​សេចក្ដីសម្រេច​ផ្ដន្ទាទោស រយៈពេល ២​ខែ​យ៉ាងយូរ​។ ផ្សាយ​សេចក្ដីសម្រេច​ផ្ដន្ទាទោស​នៅក្នុង​សារព័ត៌មាន និង​ផ្សាយ​សេចក្ដី​ច​ម្រេច​ផ្ដន្ទាទោស តាម​គ្រប់​មធ្យោបាយ​ទូរ​គម​នា​គម​ន៏ សោតទស្សន៍ សម្រាប់​រយៈពេល​៨​ថ្ងៃ​យ៉ាងច្រើន​៕

Tag:
 ច្បាប់​ចរាចរណ៍​
 ​ បើកបរ​ខ្ជីខ្ជា​
© រក្សាសិទ្ធិដោយ thmeythmey.com