ជាតិ
រថយន្ត
នាយ យ៉ាន នាំ​យើង​ទៅ​មើល​រថយន្ត​បុរាណ​របស់​អាមេរិក​នៅ​ហ្គា​រ៉ា​ស​មួយ​នៅ​បារាំង​
04, Sep 2017 , 8:19 pm        
រូបភាព
​ប្រទេស​បារាំង​៖ នាយ យ៉ាន បាន​ចូល​ហ្គា​រ៉ា​ស​មួយ ដែល​ទទួល​ផ្ញើ និង​រក្សា​រថយន្ដ​រយៈ​ពេល​យូរ​។ ហ្គា​រ៉ា​ស​នេះ​ស្ថិតនៅ​ភូមិ Rillieux-la-Pape ស្រុក Rhône ខេត្ត Auvergne-Rhône-Alpes ឡាន​ទាំងអស់នោះ​សុទ្ធតែ​ម៉ាក​រថយន្ត​បុរាណ​របស់​អាមេរិក ដែល​ម្ចាស់​ជិះ​ប្រមាណ​មួយឆ្នាំ បី​បួន​ដង ពីព្រោះ​វា​ថ្លៃ និង​ក្រ​មាន ជាពិសេស​នៅ​ទ្វីបអឺរ៉ុប​។ នៅ​ទីនោះ​មាន​រថយន្ដ​ចម្លែក​ដូច CHEVROLET El Camino ដែល​ផ្នែក​ខាងមុខ​ជិះ​បាន​បីនាក់ ឬ​ដូច​CHEVROLET Corvette ដែល​ចាក់​សាំង​ខាង​កណ្ដាល​។ មាន​ឡាន​ឡូយ​បំផុត​ដូច CADILLAC Série 62​។ មាន​រថយន្ត​ប្រភេទ​ប្រណាំង​។ រថ​យ្ដ​ទាំងអស់នោះ ជា​ឡាន​ប្រភេទ​ទ្វារ​២(coupé )​។​



សូម​អញ្ជើញ​ទស្សនា​រូបភាព​ប្រភេទ​រថយន្ត​បុរាណ​ខាងក្រោម​នេះ​៖













Tag:
 រថយន្ត​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com