ជាតិ
រថយន្ត
រោង​ជាង​ជួសជុល និង​ថែទាំ​រថយន្ត របស់​ក្រុមហ៊ុន Star Auto អាច​ជួសជុល​គ្រប់​ប្រភេទ​រថយន្ត​
04, Sep 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រោង​ជាង​ជួសជុល និង​ថែទាំ​រថយន្ត​របស់​ក្រុមហ៊ុន Star Auto Cambodia មិនមែន​អាច​ជួសជុល​បានតែ​ប្រភេទ​រថយន្ត Mercedes-Benz ក្រុមហ៊ុន​នេះ​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នោះឡើយ ប៉ុន្តែ​អាច​ជួសជុល​បាន​គ្រប់​ប្រភេទ​រថយន្ត​ទាំងអស់​។ មាន​អ្នកឯកទេស ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​យ៉ាង​ស្ទាត់ជំនាញ​ពី​រោងចក្រ​ដើម​។



​រោង​ជាង​ជួសជុល​រថយន្ត​ក្រុមហ៊ុន Star Auto ដែល​ស្ថិតនៅលើ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ មិន​ត្រឹម​តែមាន​សមត្ថភាព​ជួសជុល ប្រភេទ​រថយន្ត Mercedes-Benz​នោះទេ  ប៉ុន្តែ​អាច​ជួសជុល បាន​គ្រប់​ប្រភេទ​រថយន្ត​ទាំងអស់ ទាំង​ផ្នែក​មេកា​និក ឬ​ការខូចខាត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តូច​-​ធំ ផ្សេងៗ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន​មើ​ស៊ី​ឌី​ស​-​បិ​នស៍ Mercedes-Benz ប្រចាំ​នៅ​កម្ពុជា​។​



​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន thmeythmey.com លោក ឃុន ចាន់ បាន​គូសបញ្ជាក់​ដូច្នេះ​៖« ក្នុងចំណោម​អ្នកឯកទេស​ជួសជុល​រថយន្ត​នៅ​រោង​ជាង​របស់​យើង មាន​អ្នកខ្លះ​ចេះ​ជួសជុល​ឡាន Lexus អ្នកខ្លះ​ចេះ​ជួសជុល​ឡាន​TOYOTA អ្នកខ្លះ​ចេះ​ជួសជុល​ឡាន MCIBSE ខ្លះ​ចេះ​ជួសជុល​ឡា BMW អ្នកខ្លះ​ចេះ​ជួសជុល​ឡាន Range Rover​។ អីចឹង​បណ្តុំ​នៃ​ជាង​របស់​យើង​សុទ្ធតែ​អ្នកឯកទេស​លើ​ការជួសជុល​ឡាន​គ្រប់​ប្រភេទ​ទាំងអស់​។ អីចឹង​បញ្ចូល​គ្នា អាច​ឲ្យ​គាត់​ជួសជុល​ឡាន​គ្រប់​ប្រភេទ​បាន​»​។​



​ក្រៅ​តែមាន​អ្នកឯកទេស ដែល​អាច​ជួសជុល​បាន​រថយន្ត​គ្រប់​ប្រភេទ​ហើយ​នោះ រោង​ជាង​ជួសជុល និង​ថែទាំ​រថយន្ត របស់​ក្រុមហ៊ុន Star Auto ដែល​នាំចូល ចែកចាយ ផ្តាច់មុខ​រថយន្ត Mercedes-Benz ប្រចាំ​នៅ​កម្ពុជា ត្រូវបាន​ក​សាងសង់ឡើង ស្របទៅតាម​បទដ្ឋាន​លំដាប់​ពិភពលោក​អមដោយ​បរិក្ខា​ទំនើបៗ បូករួម​នឹង​ឧបករណ៍​ប្រកបដោយ​គុណភាព​ខ្ពស់​។ រោង​ជាង ក៏មាន​ឃ្លាំង​ស្តុក​គ្រឿងបន្លាស់ ដែល​បាន​ស្ថាបនា​ស្របតាម​ស្តងដារ​របស់​ក្រុមហ៊ុន Mercerdes-Bezn ផងដែរ​។ ដូច្នេះ​អតិថិជន​ទាំងអស់​ដែល​បាន​ក្លាយជា​ម្ចាស់​រថយន្ត​ថ្មី នឹង​ទទួល​បា​ភាពកក់ក្តៅ​ជានិច្ច ជាមួយនឹង​សេវាកម្ម​ជួសជុល និង​ថែទាំ​របស់​យើងខ្ញុំ​៕


Tag:
 Star Auto
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com