ជាតិ
សេដ្ឋកិច្ច
AMK លុប​បំណុល​ចោល​ក្នុង​មួយខែ​រង្វង់ ៥​ម៉ឺន​ដុល្លារ​!
05, Sep 2017 , 9:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ ភីអិលស៊ី (AMK) អនុវត្ត​គោលនយោបាយ​លុប​បំណុល​ចោល​នៅពេល​អតិថិជន​ជួប​គ្រោះថ្នាក់​បាត់បង់​អាយុជីវិត ដើម្បី​សម្រាល​បន្ទុកគ្រួសារ​អតិថិជន​ដែល​ជួប​បញ្ហា​ដូច​នោះ​។ លោក សួន ពិសី ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​របស់​គ្រឹះស្ថាន​មួយ​នេះ បាន​ឲ្យ​ដឹងថា គ្រឹះស្ថាន AMK  លុប​បំណុល​ក្នុង​មួយខែ​ប្រមាណ ៥​ម៉ឺន​ដុល្លារ​អាមេរិក​។



​សូម​ស្ដាប់​ប្រសាសន៍ លោក សួន ពិសី ខាងក្រោម​នេះ​៖




​បើតាម លោក សួន ពិសី ដែល​ថ្លែង​នៅក្នុង​ឱកាស​ពិធី​សម្ពោធ​កម្ចី​ទិញ​ម៉ូតូ​របស់​គ្រឹះស្ថាន AMK នៅ​ថ្ងៃទី​១​ខែកញ្ញា គិត​ត្រឹម​ខែសីហា​ឆ្នាំនេះ AMK មាន​ផលប​ត្រ​ឥណទាន​ចំនួន ១៩០​លាន​ដុល្លារ​។ បើតាម​របាយការណ៍រ​បស់​គ្រឹះស្ថាន​មួយ​នេះ AMK ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ​ចំនួន ៦,៦​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ កន្លងទៅ​៕


© រក្សាសិទ្ធិដោយ thmeythmey.com