ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ស្នើម៉ាឡេស៊ីជួយជំរុញវិស័យម្ហូបហាឡាល់នៅកម្ពុជា
× ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានស្នើរដ្ឋាភិបាលម៉ាឡេស៊ីជួយជំរុញការរៀបចំ និងវិនិយោគលើវិស័យម្ហូបហាឡាល់នៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Dato Sri Jamil Khi រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនារបស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ខែកញ្ញា សម្ដេច ហ៊ុន សែន បានស្នើលោករដ្ឋមន្ត្រីម៉ាឡេស៊ីជួយជំរុញលើការបណ្ដុះបណ្ដាលវិស័យហាឡាល់ និងការវិនិយោគពីប្រទេសម៉ាឡេស៊ីលើផ្នែកនេះនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ត្រី។
លោក Dato Sri Jamil Khi បានគាំទ្រសំណើររបស់សម្ដេច ដោយលោកបញ្ជាក់ថានឹងជំរុញកិច្ចការនេះនៅពេលខាងមុខឆាប់ៗ។
ការជំរុញឧស្សាហកម្មផលិតផលម្ហូបហាឡាល់របស់កម្ពុជា ត្រូវបានអ្នកជំនាញមើលឃើញថាជាការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កាន់សាសនាអ៊ីស្លាម៕
© រក្សាសិទ្ធិដោយ thmeythmey.com