កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកប្រដាល់មិនស្គាល់ចាញ់ Golovkin នឹងឡើងការពារខ្សែក្រវាត់លើសង្វៀនដែលខ្លួនមិនធ្លាប់វាយ
× Gennady Golovkin និយាយថាការការពារខ្សែក្រវាត់ពិភពលោករបស់គេពីការដណ្តើមរបស់ Canelo Alvarez នៅក្នុងការប្រកួតលើកដំបូងនៅ Las Vegas អាចជាការប្រកួតដ៏លំបាកបំផុតក្នុងអាជីពរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ Ruppler។
«វាគឺជាការប្រកួតដ៏ធំបំផុតក្នុងអាជីពរបស់ខ្ញុំ។ Alvarez គឺជាម្ចាស់ជើងឯកដ៏ធំបំផុត និងមានឈ្មោះនៅទីនោះ [Las Vegas]។ នេះជាការលើកឡើងរបស់អ្នកប្រដាល់មិនដែលស្គាល់ចាញ់សញ្ជាតិកាហ្សាក់ស្ថាន Golovkin។
Gennady Gennadyevich Golovkin នឹងត្រូវជួបអ្នកប្រដាល់ម៉ិកស៊ិក វ័យ២៦ឆ្នាំ Canelo Alvarez នៅសង្វៀន T-Mobile Arena ក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧។
ម្ចាស់ខ្សែក្រវាត់៤ស្ថាប័ន WBA, WBC IBF, និង IBO ធ្លាប់ឡើងសង្វៀនប្រកួតនៅក្នុ្ងង ៧ប្រទេស និង ២២ទីក្រុងផ្សេងគ្នា ប៉ុន្តែមិនដែលវាយនៅ Las Vegas នោះទេ។ ប៉ុន្តែសម្រាប់ Alvarez វិញតែងតែទទួលជ័យជម្នះភាគច្រើនគឺនៅទីនេះ។
Golovkin វ័យ ៣៥ឆ្នាំធ្លាប់មានប្រវត្តិប្រកួត៣៧លើក ឈ្នះទាំង៣៧ ផ្តួលដៃគូឲ្យសន្លប់៣៣លើក ខណៈអ្នកប្រដាល់សញ្ជាតិម៉ិកស៊ិក Alvarez ធ្លាប់ប្រកួត ៥១ដង ឈ្នះ៤៩ ស្មើ១ និងចាញ់ម្តង គឺក្រោមថ្វីដៃ Floyd Mayweather៕
Tag:
ប្រដាល់
Gennady Golovkin
Canelo Alvarez
© រក្សាសិទ្ធិដោយ thmeythmey.com