កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស​ជាប់​ចំណាត់ថ្នាក់​ទី​១ ដែលមាន​វត្តមាន​អ្នកគាំទ្រ​ច្រើនជាងគេ នៅ​វគ្គ​ជម្រុះ World Cup
06, Sep 2017 , 8:59 am        
រូបភាព
​អង់គ្លេស​ជាប់​ចំណាត់ថ្នាក់​កំពូល​ដែលមាន​អ្នកគាំទ្រ​បាល់ទាត់​ចូលរួម​ទស្សនា​ក្នុង​ដី​ខ្លួនឯង​ច្រើន​បំផុត​សម្រាប់​ការប្រកួត​ជម្រុះ World Cup តាម​ពីក្រោយ​ដោយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​អ៊ីរ៉ង់​។ នេះ​បើតាម​ការចុះផ្សាយ​របស់ DailyMail​។​



​ក្នុងចំណោម​ប្រទេស​ទាំង​១០​ដែលមាន​ក្រុម​អ្នកគាំទ្រ​មក​ទស្សនាការ​ប្រកួត​កីឡាបាល់ទាត់​ច្រើនជាងគេ​បំផុត គឺ​អ្នកគាំទ្រ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជាប់​ចំណាត់ថ្នាក់​លេខ​១​។​
​កីឡដ្ឋាន Wembley នៅតែ​នាំ​មុនគេ​ដែល​អាច​ទទួលបាន​អ្នកគាំទ្រ​ច្រើន​បំផុត នា​ការប្រកួត​វគ្គ​ជម្រុះ World Cup ដើម្បី​ឈានទៅ​កាន់​ប្រទេស​រុស្ស៊ី ឆ្នាំ​២០១៨ រហូតដល់ ៨២.២៤៣ នាក់​។​



​ចំណែក​ចំណាត់ថ្នាក់​លេខ​២ គឺ​បាន​ទៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ កីឡដ្ឋាន Stade des Martyrs ដែល​ស្ថិតក្នុង​រដ្ឋធានី Kinshasa នៃ​ប្រទេស​ក្នុង​ទ្វីប​អា​ហ្វ្រី​កមួយ​នេះ អាច​ទ​ទួ​បាន​អ្នកគាំទ្រ​ចំនួន ៧៥.៥០០​នាក់ អំឡុង​ការប្រកួត​ជម្រុះ World Cup ជាមួយ​ប៊ូ​រុន​ឌី និង​លិ​ប៊ី​។​

​រីឯ​លេខ​៣​បាន​ទៅ​អ៊ីរ៉ង់ ដែលមាន​ក្រុម​អ្នកគាំទ្រ​មក​លើកទឹកចិត្ត​ដល់​កីឡដ្ឋាន Azadi Stadium ចំនួន ៧២.៩១១​នាក់​។​

​សម្រាប់​ប្រទេស​ដ៏ទៃទៀត​ដែលមាន​វត្តមាន​អ្នកគាំទ្រ​ច្រើន​រួមមាន លេខ​៤ បារាំង ទទួលបាន​អ្នកគាំទ្រ ៦៣.៣៦៩​នាក់​។ ជប៉ុន​ស្ថិតនៅ​លេខ​៥ មាន​ចំនួន ៥៨.៧១៦​នាក់ នា​កីឡដ្ឋាន Saitama Stadium លេខ​៦ បាន​ទៅ​ម៉ិ​ក​ស៊ិ​កដោយ​ទទួលបាន ៥៧.១៩៤​នាក់ កីឡដ្ឋាន Aztec Stadium​។ លេខ​៧ អា​រ៉ា​ប៊ី​សា​អូឌីត​មាន​អ្នកទស្សនា ៥៣.២១៤​នាក់ ប៉ូឡូញ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៨ មាន​ចំនួន ៥២.៩០៨​នាក់ នា​កីឡដ្ឋាន Stadion Narodowy​។ លេខ​៩ អេ​ហ្ស៊ី​ប​មាន​ចំនួន ៥២.៥០០​នាក់ ក្នុង​កីឡដ្ឋាន Borg El Arab Stadium និង​លេខ​១០ អ៊ុយ​រ៉ូ​ហ្គា​យ​មាន​ចំនួន ៤៩.៤៧៨​នាក់ នា​កីឡដ្ឋាន Estadio Centenario៕


Tag:
 ​បាល់ទាត់​
  World Cup
  រុស្ស៊ី​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com