ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្មករ​នឹង​ទទួលបាន​ប្រាក់ខែ ជាង​១៦០​ដុល្លារ ក្នុង​ឆ្នាំ​២០១៨
06, Sep 2017 , 8:48 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល នឹង​ដំឡើង​ប្រាក់ខែ​គោល​សម្រាប់​កម្មករ​រោងចក្រ​ជាង​១៦០​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខ​។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា នៅ​ព្រឹក​ថ្ងៃទី​៦ កញ្ញា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ប្រាក់​ឈ្នួល​អប្បបរមា ១៦០​ដុល្លារ គឺ​ស្ថិតនៅក្នុង​កម្រិត​មួយ ដែល​រដ្ឋាភិបាល​អាចមាន​លទ្ធភាព​ផ្ដល់ជូន​កម្មករ​រោងចក្រ​។ បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាក់ខែកម្មកររោងចក្រ នឹងដំឡើងជារៀងរាល់ឆ្នាំ។

 
​បច្ចុប្បន្ន​កម្មករ​រោងចក្រ​ទូទាំងប្រទេស ទទួលបាន​ប្រាក់ខែ​គោល​១៥៣​ដុល្លារ​។ ប្រាក់ខែ​កម្មករ ១៥៣​ដុល្លារ​នេះ បង្ហាញថា កម្មករ​កម្ពុជា​មានលទ្ធភាព​ទទួល​ប្រាក់បៀវត្ស​ខ្ពស់ជាង​កម្មករ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា (៧៩​ដុល្លារ​) ឡាវ (១១០​ដុល្លារ​) បង់​ក្លា​ដេ​ស (៦៧​ដុល្លារ​) ស្រីលង្ការ (៦៧​ដុល្លារ​) ឥណ្ឌា (៧៧​ដុល្លារ​) ប៉ា​គី​ស្ថាន (១៣៤​ដុល្លារ​) ខណៈដែល​កម្មករ​រោងចក្រ​នៅ​ប្រទេស​វៀតណាម​ទទួលបាន​ប្រាក់ខែ​ចន្លោះ​ពី ​១១៣​ដុល្លារ​ទៅ​១៦០​ដុល្លារ ប្រទេស​ថៃ (២៥០​ដុល្លារ​) និង​ម៉ាឡេស៊ី (៣០០​ដុល្លារ​) ។ នេះ​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ។
 
​យោងតាម​ទិន្នន័យ​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បច្ចុប្បន្ន​សមាគម​នេះ មាន​សមាជិក​ចំនួន ៥១២ ដោយ​ក្នុងចំណោម ៥៩​ក្នុង​វិស័យ​ស្បែកជើង ហើយ​វិស័យនេះ​បាន​ស្រូបយក​ការងារ​ជាង ៧០ ម៉ឺន​នាក់ ៕

Tag:
 ហ៊ុន សែន
 កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com