ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្មការិនី ដែល​សម្រាលកូន នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល
06, Sep 2017 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល នឹង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី ដែល​សម្រាលកូន ។  ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា នៅ​ព្រឹក​ថ្ងៃទី​៦ កញ្ញា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា កម្មការិនី​ដែល​សម្រាលកូន​ម្នាក់ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤០​ម៉ឺន​រៀល , សម្រាល​បានកូន​ភ្លោះ​នឹង​ទទួលបាន​៨០​រៀល និង​បានកូន​ភ្លោះ​បីនាក់ នឹង​ទទួលបាន​ថវិកា​១​លាន​២០​ម៉ឺន​រៀល​។ 
 
​រដ្ឋាភិបាល​កំពុង​រៀប​ចំ​ថវិកាជាតិ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​កម្មការិនី​ដែល​កំពុងមាន​ផ្ទៃពោះ​នេះ​។ បើតាម​សម្ដេច ហ៊ុន សែន ថវិកា​សម្រាប់​ទ្រទ្រង់​កម្មការិនី​មាន​ផ្ទៃពោះ​នេះ នឹង​ចំណាយ​១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​ គោលនយោបាយរបស់រដ្ឋាភិបាល សម្រាប់គាំពារស្រ្តីមានផ្ទៃពោះនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៨ខាងមុខនេះ។

Tag:
 ហ៊ុន សែន
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com