ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការសម្រេចឃុំ​ខ្លួន​​ឯកឧត្តម កឹម សុខា បណ្តោះអាសន្ន​
06, Sep 2017 , 3:34 pm        
រូបភាព
ឯកឧត្តម កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុង​ទីស្នាក់ការ​គណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ។
ឯកឧត្តម កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុង​ទីស្នាក់ការ​គណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ។
ដោយ: ថ្មីៗ
 ចៅ​ក្រម​ស៊ើប​​សួរ​បានសម្រេច​ឃុំខ្លួនឯក​ឧត្តម កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិបណ្តោះអាសន្ន​។ ​នេះបើតាម​លោក លី សុផាណា អ្នកនាំពាក្យតុលាការដំបូង​រាជធានីភ្នំពេញ។



បើតាមលោក លី សុផាណា ការសម្រេច​ឃុំ​ខ្លួន​ឯកឧត្តម កឹម សុខា​ នេះ ធ្វើឡើង បន្ទាប់ពីចៅក្រម​ស៊ើប​សួរបញ្ចប់ការពិភាក្សា​ដេញ​ដោល​ និងសួ​រ​ចម្លើយឯកឧត្តម កឹម សុខា នៅ​រសៀល​នេះ។

ការពី​ថ្ងៃទី ៥ ខែកញ្ញា អយ្យការអម​តុលាការ​កំពូល បានចោទ​ឯកឧត្តម កឹម សុខា ទាក់ទង​នឹង​អំពើក្បត់ជាតិ នៅក្នុងបទ​ចោទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ តាមមាត្រា​ ៤៤៣ នៃក្រមព្រម​ទណ្ឌ។ បទចោទនេះ ត្រូវជាប់ទោសពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ​។







Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com