ពីនេះ ពីនោះ
ធ្វើ​ផ្លូវ​ជាប់​និង​ធ្វើ​ផ្លូវ​ឲ្យ​ជាប់ គួរ​ជ្រើសរើស​មួយណា​?
07, Sep 2017 , 8:39 am        
រូបភាព
ដោយ:


​បទ ព្រហ្មគីតិ

-​រំលឹក​តាម​សម្តី​    ​រដ្ឋមន្ត្រី​បញ្ជាក់​ច្បាស់​
​ស្រុក​យើង​ខាត​ច្រើនណាស់​     ព្រោះតែ​ប៉ះប៉ូវ​ផ្លូវ​ខូច​។​

-​ចាយ​រយ​លាន​ដុល្លារ​    ​ជួសជុល​ស្តារ​ផ្លូវធំ​តូច​
​ធ្វើ​ជាប់​នៅតែ​ខូច​    ​មើលទៅ​ដូច​មិន​សមសោះ​។​

-​ហើយ​ផ្លូវត្រូវ​កាយ​លូ​     រួច​មិនយូរ​ផ្លូវ​ខូង​អស់​
​ផ្លូវ​ថ្មី​មន្ត្រី​ចោះ​    ​    ​កាយ​កៀនកោះ​ផ្លូវ​ខូច​ទៀត​។​

-​មើលទៅ​រវល់​ណាស់​    ​ដើរ​បិទ​ប៉ះ​យប់​អធ្រាត្រ​
​ថ្ងៃ​ខ្លះ​ស្ទះ​ចង្អៀត​    ​ផ្លូវ​ខ្លះទៀត​ហាម​ឆ្លងកាត់​។​

-​ផ្លូវ​ខូច​ឃើញ​ជាក់ស្បាន់​    ​ស្ទើរ​គ្រប់​ខណ្ឌ​ខេត្ត​សង្កាត់​
​ម្តេច​មិន​គិត​មធ្យ័ត​    ​រួច​ចែង​ចាត់​ធ្វើ​ឲ្យ​ជាប់​?​    ​     


© រក្សាសិទ្ធិដោយ thmeythmey.com