ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តិចនិករំងាប់អារម្មណ៍-រំងាប់កំហឹង
× នៅពេលអ្នកដឹងថា “កំហឹងកំពុងតែកើនឡើង” និងយល់ច្បាស់អំពីមូលហេតុរបស់វាហើយ អ្នកត្រូវតែដោះស្រាយជាមួយកំហឹងនោះអោយបានលឿន មុនពេលដែលវាស្ថិតក្នុងកាលៈទេសៈគ្រប់គ្រងលែងបាន។
មានវិធីសាស្ត្រច្រើនណាស់ដែលអាចជួយអោយអ្នករំងាប់អារម្មណ៍ និងគ្រប់គ្រងកំហឹងបានដូចជា ៖
• ដកដង្ហើមជ្រៅៗ ៖ ការដកដង្ហើមយឺតៗ និងជ្រៅៗ ជាវិធីសាស្ត្រមួយក្នុងការប្រឆាំងនឹងការកើនឡើងសម្ពាធនៃកំហឹងបាន។ គន្លឹះសំខាន់នោះគឺថា ធ្វើយ៉ាងណាដកដង្ហើមចូលទៅក្នុងពោះអោយបានជ្រៅៗ ដើម្បអោយខ្យល់បរិសុទ្ធរត់ចូលទៅក្នុងសួតបានកាន់តែច្រើន។
• ហាត់ប្រាណ ៖ ការដើរនៅជុំវិញកន្លែងណាមួយក្នុងកន្លែងធ្វើការ គឺជាគំនិតមួយដ៏ល្អ។ វានឹងជួយបញ្ចេញនូវថាមពេលដែលកកកុញក្នុងខ្លួន ដូច្នេះហើយ អ្នកអាចនឹងធ្វើអោយអ្វីៗក្នុងក្បាលមានភាពត្រជាក់ជាងមុនមិនខាន។
• ប្រើអារម្មណ៍ ៖ ចូរទាញប្រយោជន៍នៃការបន្ធូរអារម្មណ៍របស់វិញ្ញាណទាំង។ អ្នកប្រហែលជាអាចព្យាយាមស្តាប់ចម្រៀង មើលរូបភាពដែលអ្នកចូលចិត្ត ទទួលទានកាហ្វេបន្តិច។ល។
• ម៉ាស្សា ឬបន្ថយភាពតានតឹង ៖ ចូរធ្វើចលនាស្មាចុះឡើង បើសិនជាអ្នកកំពុងតែមានអារម្មណ៍ឈឺចាប់ ឬអាចម៉ាស្សាថ្នមៗទៅលើក និងស្បែកក្បាល៕
រួមជាមួយនឹងវិធីសាស្ត្រដ៏ល្អៗខាងលើនេះ អ្នកគួរតែជួប និងប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្លូវចិត្ត ដើម្បីជួយអ្នកឲ្យកាន់តែល្អប្រសើរជាងមុន។
គ្រូពេទ្យ ឬអ្នកជំនាញភាគច្រើន អាចនឹងណែនាំឲ្យអ្នកប្រើប្រាស់ថ្នាំរំងាប់អារម្មណ៍បន្តិចបន្តួច ដើម្បីជួយព្យាបាលបញ្ហាស្ត្រេសរបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាព។ Calcibronat ជាឱសថរំងាប់អារម្មណ៍ និងព្យាបាលអ្នកមានបញ្ហាស្ត្រេស។ Calcibronat ត្រូវបានគ្រូពេទ្យណែនាំឲ្យប្រើសម្រាប់អ្នកមានបញ្ហាគិតច្រើន គេងមិនសូវលក់ ស្ត្រេស និងបាក់ទឹកចិត្ត។
សូមសាកសួរគ្រូពេទ្យ និងឱសថការីរបស់អ្នក ដើម្បីយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងការប្រើប្រាស់វាឲ្យបានត្រឹមត្រូវ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com