ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខុស​ប្រក្រតី​ទេ ក្មេង​ទើប​ចេះ​ដើរ​តែង​ត្រាប់​សំណួរ​អ្នក​សួរ ចៀស​ជាង​ឆ្លើយ​សំណួរ​?
07, Sep 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​គឺជា​រឿង​ធម្មតា​ទេ ដែល​កូន​អាយុ​ចាប់ពី ១២ ទៅ​២៤​ខែ​ចេះតែ​និយាយ​មិន​ឈប់​នូវ​អ្វីដែល​អ្នក​បាន​និយាយ​រួច ប៉ុន្តែ​ដល់​គេ​អាយុ​បាន ២​ឆ្នាំ គេ​គួរតែ​ចាប់ផ្តើម​យល់​នូវ​លក្ខណៈ​សំណួរ និង​ចម្លើយ និង​ឆ្លើយតប​វិញ​ហើយ​។ នៅពេល​អ្នក​សួរ​គេ​ថា “​តើ​ឡាន​ទុក​នៅឯ​ណា​?” ចម្លើយ​ធម្មតា​ដែល​គេ​នឹង​ឆ្លើយ​អាច​ថា “​នោះ​”  ឬ “​ក្នុង​បន្ទប់ ឬ​ទប់​” ប៉ុន្តែ​បើសិនជា​ជា​គេ​អាយុ​បាន ៣០​ខែ កូន​អាច​នឹង​ឆ្លើយ​សំណួរ​អ្នក​វិញ​ថា “​ឡាន​ទុក​នៅ​ណា​?” ដែលជា​សំណួរ​របស់​អ្នក​វិញ​។​



​ការនិយាយ​បែបនេះ អាចជា​សញ្ញា​ដំបូង​មួយ​នៃ​ជំងឺ​អូ​ទី​ស (Autism) ជា​ជំងឺ​ដែល​របត់​ចលនា​ក្នុង​ខួរក្បាល​មាន​រយៈពេល​ខ្លី ដែលជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរការ​ក្នុងការ​ទទួលយក​ព័ត៌មាន​មិនអាច​ធ្វើទៅ​បានល្អ ជាពិសេស​ការរៀនសូត្រ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​។​

​ប៉ុន្តែ​ក្មេង​មាន​ជំងឺ​អូ​ទី​សភាគ​ច្រើន​ចាប់​ផ្តើមនិយាយ​ធម្មតា​វិញ​នៅពេល​អាយុ​ប្រហែល ១៨​ខែ ហើយក៏​ជា​ពេលវេលា​ដែល​គេ​អាច​នឹង​និយាយៗ​បាត់​ពាក្យ​ដែល​គេ​បាន​រៀន​ចេះ និង​មិនសូវមាន​ការឆ្លើយតប​នឹង​ការសួរនាំ​របស់​ឪពុកម្តាយ​ទេ​។ គេ​អាច​នឹង​ពិបាក​នឹង​ការនិយាយ​ឃ្លាឃ្លោង​ដែល​មានន័យ​ស្តាប់​បាន ឬ​ចងចាំ​អ្វីដែល​និយាយ ឬ​ចម្រៀង​។ ក្មេង​ដែលមាន​ជំងឺ​អូ​ទី​ស​ក៏​អាចមាន​លក្ខណៈ​សម្គាល់​ដូចខាងក្រោម​នេះដែរ​៖
•    មានប្រតិកម្ម​ខ្លាំង​ជ្រុស​ទៅនឹង​សម្លេង​លឺៗ តាមរយៈ​ការដាក់​ដៃ​បិទ​ត្រចៀក​។​
•    ចូលចិត្ត​ធ្វើ​អ្វីមួយ​ដដែលៗ​ជាប់​
•    ច្រើនតែ​ចូលចិត្ត​និយាយ​ជា​សម្លេង​ច្រៀង​ចម្រៀង ឬ​និយាយ​ខ្សឹបៗ​
•    ពេលខ្លះ​ហាក់បីដូចជា​មិនលឺ​នូវ​អ្វីដែល​អ្នក​និយាយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com