ពីនេះ ពីនោះ
រវាងពាក្យ «ហ្មត់ចត់» និង «ម៉ត់ចត់» តើមួយណាត្រឹមត្រូវជាង?
× មនុស្សស្ទើរគ្រប់គ្នា ធ្លាប់តែសរសេរពាក្យ«ម៉ត់ចត់» មិនដែលឃើញសរសេរពាក្យ«ហ្មត់ចត់»ឡើយ។ តាមពិតនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងពីរនេះអាចសរសេរបានដូចគ្នា គឺសរសេរជា «ម៉ត់ចត់» ឬ «ហ្មត់ចត់» ក៏បានដែរ។
កិរិយាសព្ទ «ម៉ត់ចត់» ឬ «ហ្មត់ចត់» នេះ មានន័យថា ស្អាត, បរិសុទ្ធ, ប្រពៃ, ឥតមន្ទិល, ត្រឹមត្រូវ, គ្រប់គ្រាន់។ ប៉ុន្តែ ពាក្យ«ម៉ត់ចត់»នេះមិនសូវប្រើទេ គេច្រើនប្រើតាមប្រភពដើមថា «ហ្មត់ចត់»។ ឧទាហរណ៍៖ មនុស្សហ្មត់ចត់, ចិត្តហ្មត់ចត់, គំនិតហ្មត់ចត់, ធ្វើការហ្មត់ចត់, ចេះហ្មត់ចត់៕
© រក្សាសិទ្ធិដោយ thmeythmey.com