អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រញ្ជួយ​ដី​កម្រិត​៨​រ៉ិ​ច​ទ័​រ​វាយប្រហារ​ក្បែរ​ម៉ិ​ក​ស៊ិ​ក​, ប្រទេស​៨​រង​ការព្រមាន​ពី​រលក​យក្ស​ស៊ូ​ណា​មី
08, Sep 2017 , 12:48 pm        
រូបភាព
​រញ្ជួយ​ដី​កម្រិត​៨​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​ឆ្នេរ​និរតី​របស់​ម៉ិ​ក​ស៊ិ​កនៅ​ថ្ងៃទី​៨ ខែកញ្ញា​នេះ​។ ចំណុចកណ្ដាល​នៃ​កា​រញ្ជួយ​ស្ថិតក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ចម្ងាយ​១២៣​គីឡូម៉ែត្រ​ពី​ទីក្រុង Pijijiapan ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ជាមួយ​ហ្គា​តេ​ម៉ា​ឡា​។ ប្រទេស​ចំនួន​៨ បាន​រង​ការព្រមាន​ពី​ការវាយប្រហារ​រលក​យក្ស​ស៊ូ​ណា​មី​។​

 
​រញ្ជួយ​ធរណី​កម្រិត​៨​រ៉ិ​ច​ទ័​រ​មាន​ចំណុចកណ្ដាល​ជម្រៅ​៣៣​គីឡូម៉ែត្រ ស្ថិតនៅ​ចម្ងាយ​១២៣​គីឡូម៉ែត្រ​ពី​ឆ្នេរ​និរតី​របស់​ម៉ិ​ក​ស៊ិ​ក​ដែល​ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ប្រព័ន្ធ​ព្រមាន​រលក​យក្ស​ស៊ូ​ណា​មី​របស់​អាមេរិក​និយាយថា ប្រទេស​៨ គឺ​អេ​ក្វា​ឌ័​រ​, នី​កា​រ៉ា​ហ្កា​, ប៉ា​ណា​ម៉ា​, ហុង​ឌុយ​រ៉ា​ស​, ម៉ិ​ក​ស៊ិ​ក ក្វា​តេ​ម៉ា​ឡា អែល​សាល់​វ៉ា​ឌ័​រ និង​កូ​ស្តា​រី​កា អាច​ប្រឈមមុខ​នឹង​ការវាយប្រហារ​ដោយ​រលក​យក្ស​ស៊ូ​ណា​មី​។ 
 
​បើតាម BBC រញ្ជួយ​ដី​ដ៏​ខ្លាំង​នេះ​បាន​វាយប្រហារ​ទៅដល់​ទីក្រុង​ម៉ិ​ក​ស៊ី​ក​ស៊ី​ធី ដែល​ធ្វើ​ឲ្យ​អាគារ​ជាច្រើន​រង្គើ ហើយ​មនុស្ស​ជាច្រើន​បានរ​ត់ទៅ​ខាងក្រៅ​ដើម្បី​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com