ពីនេះ ពីនោះ
តើពាក្យ «របស់» និង «នៃ» មានអត្ថន័យខុសគ្នាដូចម្តេច?
× មនុស្សភាគច្រើនតែងតែគិតថាពាក្យ «របស់» និង «នៃ» នេះមានន័យតែមួយ គឺប្រើពាក្យមួយណាក៏បានដែរ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យនៃពាក្យទាំងពីរនេះខុសគ្នាយ៉ាងដូច្នេះថា៖
១ ពាក្យ «របស់» មានន័យពីរផ្សេងគ្នា។ ទីមួយ ជានាម មានន័យថា វត្ថុ, ទ្រព្យ, អីវ៉ាន់។ ម្យ៉ាងទៀត ជាពាក្យសម្រាប់និយាយជាជំនួសនាម ដោយមិនបាច់ចេញឈ្មោះឬសម្រាប់ហៅសារពើអ្វីៗ ដែលមាននៅទីចំពោះមុខ។ ឧទាហរណ៍៖ របស់ប្រសើរ, របស់ថោកទាប, របស់បុរាណ, របស់ទំនើប។ ល។ និងន័យទីពីរ ពាក្យ «របស់» គឺជាអាយតនិបាតរបស់ពាក្យ «នៃ» ឧទាហរណ៍៖ ផ្ទះរបស់ខ្ញុំ, ផ្ទះនៃខ្ញុំ (ផ្ទះខ្ញុំ)។ ល។
ទី២ ពាក្យ «នៃ» គឺជាអាយតនិបាតរបស់ពាក្យ «របស់» មានន័យថា សភាពនៃបណ្ឌិត គឺសភាពរបស់បណ្ឌិត៕
© រក្សាសិទ្ធិដោយ thmeythmey.com